ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន មេនូឡាយហ្វ៍ សមោ្ពធការិយាល័យសាខាទី៤ ក្នុងប្រទេសកម្ពុជា
28, Apr 2016 ,
10:21 am
រូបភាព
×
ដោយ:
កំពង់ចាម ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានសម្ពោធការិយាល័យសាខាទី៤ ដើម្បីបំពេញតម្រូវការកើនឡើងនៃសេវាកម្មធានា រ៉ាប់រង អាយុជីវិត និងការរៀបចំផែនការ ហិរញ្ញវត្ថុរបស់អតិថិជន កាលពីម្សិលមិញថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម ។
សាខាថ្មីនេះបានបើកឲ្យដំណើរ ការបន្ទាប់ពីការិយាល័យសាខាទី៣ ខេត្តបាត់ដំបង កាលពីខែតុលា ឆ្នាំ២០១៥ ការិយាល័យសាខាទី២ខេត្តសៀមរាបនៅខែធ្នូ ឆ្នាំ២០១៤ និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន នៅរាជធានីភ្នំពេញ នៅខែ មិថុនា ឆ្នាំ២០១២ ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា«ក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តពង្រីកអាជីវកម្ម និងការិយាល័យសាខារបស់ខ្លួនទៅកាន់អតិថិជននៅតាមបណ្ដាខេត្តគោលដៅជាច្រើននៅកម្ពុជា។ យើងសង្ឃឹមថាការបើកការិយាល័យសាខានៅគ្រប់ទីកន្លែងនឹងអាចបម្រើអតិថិជនបានកាន់តែច្រើន ហេតុនេះហើយទើបក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។» លោក Robert Elliott បន្តថា «ការពង្រីកសាខានេះឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយអតិថិជននៅកម្ពុជា និងក្រុមគ្រួសារបស់ពួកគេក្នុងការកសាងអនាគតមួយដ៏ប្រសើរតាមរយៈ ការការពារប្រាក់ចំណូល ការសន្សំ ឬក៏ការរៀបចំកញ្ចប់ ថវិកាសម្រាប់អនាគតការសិក្សា បុត្រធីតារបស់ពួកគេ”។ ក្នុងឱកាសសម្ពោធការិយាល័យ សាខាខេត្តកំពង់ចាមនេះផងដែរ ក៏មានការចែកកង់ចំនួន ៥០ គ្រឿងដល់សិស្សក្រីក្រចំនួន ៥០ នាក់ដែលត្រូវបានជ្រើសរើសមកពី សាលាក្នុងខេត្តកំពង់ចាម។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារថ្មីចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០ភាគរយ ដំបូងគេនៅ កម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជា តម្រូវការចាំបាច់របស់ពួកគាត់។ លោក ឆាយ តេនះ អភិបាលរងខេត្ដកំពង់ចាម បានមានប្រសាសន៍ថា" សម្រាប់វិស័យធនាគារយើង មានធនាគារពាណិជ្ជកម្ម នឹងធនាគារឯកទេស ប្រមាណ៣៨ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ២៨ ដែលកំពុងប្រតិបត្តិការ ក្នុងខេត្តកំពង់ចាម ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម