បទយកការណ៍ / បទសម្ភាសន៍
រឿង​ធ្វើ​ផ្លូវ​កាត់​វិហារ សាលា​រាជធានី​ថា​មានការ​ឯកភាព​ពី​ម្ចាស់​ដី​រួចហើយ​
28, Apr 2016 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ ដែលជា​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់ ត​ភា្ជ​ប់​ពី​ទួលគោក មក​មហាវិថី​ព្រះមុនីវង្ស នឹង​ចាប់ផ្តើម​ដំណើរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ​ថា គម្រោង​ធ្វើ​ផ្លូវ R4 ពុះ​កាត់​ជញ្ជាំង​វិហារ​ឥស្លាម​បឹងកក់​នេះ មានការ​ឯកភាព​ពី​អ្នកកាន់កាប់​ដី​វិហារ​រួចហើយ ក្នុងនោះ​មាន​លោក អូស្មាន ហាស្សាន់ និង​លោក វ៉ាន់ ម៉ាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគម​ខ្មែរឥស្លាម​កម្ពុជា​។​



​មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ មិនអាច​បញ្ជាក់​ពី​ទំហំ​ដី ដែល​គ្រោង​ដោះដូរ សម្រាប់ធ្វើ​ផ្លូវ​នោះទេ ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់ថា ការដោះដូរ គឺធ្វើឡើង​ដោយ​ស្មើភាព​គ្នា និង​មិនមាន​ភាគី​ខាង​ណា ខាតបង់ ឫ​ចំណេញ​នោះទេ​។ យ៉ាងណាក៏ដោយ សាលា​រាជធានី​ភ្នំពេញ បានប្រគល់​បញ្ហា​នេះ ដល់​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម មាន​លោក អូស្មាន ហាស្សាន់ និង​លោក វ៉ាន់ ម៉ាត់ ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​របស់​ខ្លួន លើ​ការដោះដូរ​ដី​វិហារ​នេះ​។ ការអភិវឌ្ឍ​តំបន់​បឹងកក់ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណ​។

​ជុំវិញ​បញ្ហា​នេះ សូម​ស្តាប់​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដូចតទៅ​





© រក្សាសិទ្ធិដោយ thmeythmey.com