ជាតិ
លោក ឱម យ៉ិនទៀង៖ បើមានអ្នកឈ្នះកូនខ្ញុំ ខ្ញុំប្រគល់តំណែងឲ្យ ! ស៊ូជី ធ្វើក្រោយខ្ញុំទេ!
× ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បដិសេធមតិរិះគន់ថា លោកជាមនុស្សបក្សពួកនិយម ក្រោយកូនប្រុសលោកពីររូប ត្រូវបាន ដំឡើងតំណែងក្នុងអង្គភាព ACU។ លោកលើកសំណួរសួរអ្នករិះគន់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសានេះ នា ACU ថា តើអ្វីជាគ្រួសារនិយម និងបក្សនិយម? លើសពីនេះ លោកបានបង្ហាញពីសមត្ថភាពកូនប្រុសលោកថា គេមានសមត្ថភាពអាចប្រឡងចូលអង្គភាពរបស់លោក ទើបពួកគេអាចចូលធ្វើការ រហូតមក។
លោកប្រកាសប្រាប់អ្នករិះគន់ឲ្យដាក់ពាក្យប្រឡងសមត្ថភាពភាសាអង់គ្លេស ការប្រើប្រាស់អាវុធ និងការស៊ើបអង្កេត ប្រឆាំងភេវរកម្មជាមួយកូន លោកហើយ ប្រសិនបើពួកគេប្រឡងឈ្នះនោះ លោកនឹងប្រគល់តំណែងឲ្យពួកគេ។
សំឡេងលោក ឱម យ៉ិនទៀង៖
Tag:
ឱម យ៉ិនទៀង
ACU
គ្រួសារនិយម
© រក្សាសិទ្ធិដោយ thmeythmey.com