ពីនេះ ពីនោះ
ទ្រនំ​បង្គួ​យ ភាគច្រើន​មាន​ដុះ​ក្នុងប្រទេស​ឥណ្ឌូចិន​
30, Apr 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទ្រនំ​បង្គួ​យ គឺជា​ឈ្មោះ​គុម្ពព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់ ចាប់ពី​១ ទៅ​២ ម៉ែត ដុះ​ក្នុងព្រៃ​ត្រជាក់​លើដី​មាន​ឥន្ធន​សិលា​និង​ដីឥដ្ឋ ឬមួយ​ដុះ​ក្នុង​គុម្ព​បន្លា លើដី​ទំនាប​ឬ​លើ​ភ្នំ កម្ពស់​មិន​លើសពី​៩០០​ម៉ែត​។ ទ្រនំ​បង្គួ​យ ភាគច្រើន​មាន​ដុះ​ក្នុងប្រទេស​ឥណ្ឌូចិន រួមមាន ខ្មែរ ឡាវ វៀតណាម និង​ថៃ ជាដើម​។ ជាទូទៅ ផ្លែ​របស់​រុក្ខជាតិ​នេះ ពេល​ផ្លែ​នៅ​ខ្ចីៗ​គេ​អាច​យកមក​បរិភោគបាន​។ រីឯ​មែកធាង​ស្ងួតៗ គេ​តែង​រើស​ធ្វើ​អុស​ដុត​។​



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


Tag:
 រុក្ខជាតិ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com