ពីនេះ ពីនោះ
អត់លុយ កុំ​លេង​!
30, Apr 2016 , 8:19 am        
រូបភាព
ដោយ:
​អត់លុយ កុំ​លេង
​ប​ទៈ​កាកគតិ​
 



​ចិត្ត​ស្មោះ​គ្មាន​ន័យ             ឥឡូវ​ស្រីៗ               ត្រូវការ​អាយ​ហ្វូ​ន​
​ម៉ូតូ​ទំនើប               ធ្វើ​ឲ្យ​រូប​អូន                លង់លក់​ភ្លេចខ្លួន​
​ចោល​ប្រុស​ស្មោះ​ស្នេហ៍​។

​បើ​ប្រុស​គ្មាន​លុយ                   ចេះតែ​ទី​នុយ            ចិត្ត​ស្រី​នឹង​ប្រែ​
​តែបើ​មានទ្រព្យ              ស្រី​មិន​ខ្វះ​ទេ              ទោះ​សង្សារ​គេ​
​បងៗ​ពេញមាត់​។​

​ទោះ​រូបអាក្រក់                  ត្រងោល​គ្មាន​សក់                ពោះធំ​មាឌ​ធាត់​
​ឲ្យ​តែមាន​លុយ               អាយ​ហ្វូ​ន​ឲ្យ​គាត់              ទោះ​កាន់​ឈើច្រត់ 
​បង​តា​ល្អ​ណាស់​។ 

​ឯ​បង​អ្នកក្រ              ទោះ​ចិត្ត​ស្មោះស                  បេះដូង​ស្មោះស្ម័គ្រ​
​តែបើ​គ្មាន​លុយ              គ្មាន​សម្ភារ             ទំនើប​ជា​ធ្នាក់​
​ច្បាស់​អត់​សង្សារ​។​

​អត់លុយ កុំ​លេង              ទៅ​ស្នេហ៍​ស្រីក្មេង             នាំ​ចិត្ត​សោកា
​ព្រោះ​មួយចំនួន             ស្នេហ៍​តែ​ដុល្លា           ផ្ទះ​ឡាន​វីឡា
​ម៉ូតូ​ទូរ​សព្ទ​៕  

និពន្ធ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com