រូបត្លុក
គំនិត​តូច គម្រោង​តូច តែ​អាច​ដោះស្រាយ​នយោបាយ​ទឹកបាន​ក្នុង​រយៈពេល​វែង​
30, Apr 2016 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ឆ្នាំនេះ រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​អាសន្ន​ពី​កង្វះខាត​ទឹក​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅតាម​បណ្តា​ខេត្ត​នានា​។ នៅ​ឆ្នាំក្រោយ ឆ្នាំ​២០១៧ តើ​អាជ្ញាធរខេត្ត​នីមួយៗ អាច​អាច​ជីក​ស្រះ​មួយ​ក្នុងភូមិ​មួយ​ទំហំ​៥​ហិកតា​ដើម្បី​ស្តុក​ទឹកបាន​ដែរឬទេ​? ប្រទេស​កម្ពុ​ជាមាន​ភូមិ​ប្រមាណ​ជា​១​ម៉ឺន​៤​ពាន់​ភូមិ​នៅ​ទូទៅ​ប្រទេស​កម្ពុជា​។ ការជីក​ស្រះ មិន​អស់ប្រាក់​ប៉ុន្មាន​ឡើយ ពីព្រោះ អាចម៍ដី​ដែល​ជីក​បាន​អាច​យកទៅ​លក់បាន​ទៀត​។ រីឯ​ស្រះ​ទឹក គេ​អាច​ចិញ្ចឹម​ត្រី ឬ​ដាំ​ឈូក ហើយ​ទឹក​ស្តុក​អាច​ប្រើប្រាស់​នៅ​រដូវប្រាំង​បាន​យ៉ាង​ស្រួល​។ នេះ​គឺជា​គំនិត​តូច គម្រោង​តូច តែ​អាច​ដោះស្រាយ​នយោបាយ​ទឹក​ក្នុង​រយៈពេល​វែង​នៅក្នុង​ប្រទេស​កម្ពុជា​៕




© រក្សាសិទ្ធិដោយ thmeythmey.com