កីឡាជាតិ
ជាតិ
ក្រោយ​ទ័ព​ឈ្នះ​នៅ​ស្វាយរៀង បឹងកេត​ទៅ RSN ណាហ្គា​ប៉ះ​ស៊ីម៉ាក់​នៅ​អូឡាំពិក
30, Apr 2016 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ នា​សប្តាហ៍​ទី​៦ ល្ងាច​ថ្ងៃទី​៣០ មេសា នេះ មានការ​ប្រកួត​ចំនួន​២​គូ​នៅតាម​កីឡដ្ឋាន​ផ្សេងគ្នា​។ ភ្នំពេញ​ក្រោ​ន ស្វាគមន៍ បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី នៅ​កីឡដ្ឋាន RSN ខណៈ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) ប៉ះ ណាហ្គា​វើ​ល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កាលពី​ថ្ងៃ​សុក្រ ក្រសួងការពារជាតិ​ឡើងកាន់តំណែង​លេខ​១​វិញ ក្រោយ​ពួកគេ​ទទួលបាន​ជ័យជម្នះ​ដ៏​ធំធេង​លើ​ម្ចាស់​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៥-១ ។​



​ម្ចាស់​ជើងឯក​រដូវ​កាល​២០១៥ និង​ជា​ក្រុម​ដែល​ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​ស្គាល់​ពាក្យ​ថា​ចាញ់​កាលពី​សប្តាហ៍​មុន ភ្នំពេញ​ក្រោ​ន នឹង​បើកទ្វារ​កីឡដ្ឋាន RSN របស់ខ្លួន​ស្វាគមន៍​ក្រុម​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៣ បណ្តោះអាសន្ន​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា បឹងកេត​អង្គរ នា​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​៣០ មេសា នេះ​។

​ចំណែក​ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​ប្រកួត​កាត់​កី្ត​រវាង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា និង​ក្រុម​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៥ បណ្តោះអាសន្ន​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​២០១៦ ណា​ហ្គ​វើ​ល នា​វេលា​ម៉ោង​៦​លា្ង​ចនេះ​។

​ក្រុម​ភ្នំពេញ​ក្រោ​ន កាលពី​សប្តាហ៍​ទី​៥ បាន​យកឈ្នះ​លើ​ក្រុម​ជើង​ខ្លាំង ក្រសួងការពារជាតិ ២-១ ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​៨​ពិន្ទុ​ក្នុង​ដៃ ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​៤​បណ្តោះអាសន្ន​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា ឆ្នាំ​២០១៦​។ ចំណែក​ក្រុម​បឹងកេត​អង្គរ ក្រោយពី​ឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​កាលពី​សប្តាហ៍​មុន ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​១២​ពិន្ទុ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៅក្នុង​តារាង​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កាលពី​ម្សិលមិញ ក្រុម​ក្រសួងការពារជាតិ បាន​លត់​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៥-១ ធ្វើ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ឡើងទៅ​ឈរ​លំដាប់​លេខ​១​ជា​បណ្តោះអាសន្ន​ជាមួយ​១៥​ពិន្ទុ​ក្នុង​ដៃ​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដែល​ឈរ​លំដាប់​លេខ​១​ក្នុង​សប្តាហ៍​ទី​៥ ធ្លាក់​មកឈរ​លំដាប់​លេខ​២​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៦៕     

​នា​ការប្រកួត​កាលពី​ថ្ងៃទី​២៩ ខែមេសា ម្សិលមិញ ក្រុម​ក្រសួងការពារជាតិ បាន​លត់​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៥-១ នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ឈរ​លំដាប់​លេខ​១​ជា​បណ្តោះអាសន្ន​ក្នុង​តារាង​។

​ក្រសួងការពារជាតិ បាន​លត់​ក្រុម​ដែល​ឈរ​លំដាប់​លេខ​១ ក្នុង​សប្តាហ៍​ទី​៥ ព្រះខ័ន​រាជ​ស្វាយ ៥-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ធ្វើ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ឈរ​លំដាប់​លេខ​១​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៦​។​

​សម្រាប់​ការប្រកួត​ចំនួន​២​តង់​ពេញ​កាលពី​ម្សិលមិញ ក្នុង​តង់​ទី​១​កីឡាករ​របស់​ស្វាយរៀង សំអឿន ពិដោរ បាន​បំប៉ោង​សំណាញ់​មួយគ្រា​ប់​នៅ​នាទី​ទី​១៤ នាំ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំមុខ​ក្រសួងការពារជាតិ ១-០​។ លុះដល់​នាទី​ទី​២៥ កីឡាករ Choe Myong Ho បា​នរក​គ្រាប់​បាល់​មួយ​គ្រាប់​ជួយ​ឲ្យ​ក្រសួងការពារជាតិ​តាម​ស្មើ​ព្រះខ័ន​ស្វាយរៀង ១-១​។​

​កីឡាករ ភួង សុខ​សា​ណា របស់​ក្រសួងការពារជាតិ បាន​បំប៉ោង​សំណាញ់​មួយគ្រា​ប់​ទៀត​នាទី​ទី​៤៧ នាំ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​នាំមុខ​ព្រះខ័ន​រាជ​ស្វាយរៀង ២-១​។   លុះដល់​តង់​ទី​២ កីឡាករ ណុប តុលា របស់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ភ្លាត់ស្នៀត​ទាត់​បាល់​បញ្ចូល​ទី​ខ្លួនឯង​មួយគ្រា​ប់​នៅ​នាទី​៥៦ ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​នាំមុខ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១​។

​កីឡាករ​ជនជាតិ​កូរ៉េ Kim Myong Hun បា​នរក​គ្រាប់​បាល់​ជូន​ក្រុម​ក្រសួងការពារជាតិ​២​បន្ថែមទៀត​នៅ​នាទី​ទី​៧០ និង​៩០​។ ជា​លទ្ធផល​បន្ទាប់ពី​ធ្វើការ​ប្រកួត​ចំនួន​២​តង់ ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ក្នុង​លទ្ធផល ៥-១ ធ្វើ​ក្រុម​ក្រុម​ក្រសួងការពារជាតិ​ទទួលបាន​១៥​ពិន្ទុ ឈរ​នៅ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​៕   


Tag:
 Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com