ពីនេះ ពីនោះ
តើ​បញ្ហា​អ្វីខ្លះ​អាច​កើតមានឡើង​ចំពោះ​ប្រពន្ធ​ក្រោយពេល​រៀបការ​?
14, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការ​ចាប់ដៃគ្នា​ជា​ប្ដី​ប្រពន្ធ វា​គឺជា​ប្រពៃណី​មួយ​របស់​មនុស្ស​ដែល​ត្រូវមាន​ដៃគូ​ជីវិត​ស្របតាម​ច្បាប់​ប្រពៃណី និង​ច្បាប់សង្គម​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​នៅត្រង់ថា ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​ក្លាយជា​ប្ដី​ប្រពន្ធ​បញ្ហា​តែងតែ​កើតមាន​។ ចំណែក​ច​រិ​ករប​ស់មនុស្ស​ក៏​អាច​ប្រែប្រួល ឬ​អាចនិយាយបាន​លេញ​ចេញ​នូវ​ច​រិ​ក​ដើម​ក៏​ថា​បាន​។



​ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​មួយចំនួន​អាច​និង​កើតមាន​ចំពោះ​ប្រពន្ធ​ក្រោយពេល​រៀបការ​៖

​ក្រោយពេល​រៀបការ ស្ត្រី​គ្រប់រូប​អាចមាន​សភាព​ឆាប់​ចាស់ ជ្រីវជ្រួញ​។ បន្ថែម​ពីនេះ ក្លាយជា​ស្ត្រី មិនចេះ​ថែទាំ​ខ្លួន​ឲ្យ​នៅ​ស្អាត​ល្អ​, ចាប់ផ្ដើម​ទម្លាក់​តម្លៃ​ខ្លួន​, ចាប់ផ្ដើម​ចេះ​និយាយ​ពាក្យ​អាសអាភាស​។ ពេលខ្លះ​អាចមាន​សហាយស្មន់​, នឿយណាយ​ចំពោះ​ប្ដី​, ប្រកាន់​ចើ​ន​, រអ៊ូ​រឿង​លុយ​, ចូលចិត្ត​ដើរលេង​ផ្ទះ​គេ​យូរ និង​មិន​ស្គាល់​តួនាទី​ជា​ភរិយា​ជាដើម​។​

​ចំណែក​នារី​ខ្លះ​ដែល​ក​អស់​ព្រហ្មចារិនី មុនពេល​រៀបការ ពេល​ប្ដី​ដឹង​នឹង​លែង​ស្រឡាញ់​, តែង​រករឿង​ឈ្លោះ ឬ​បង្កើត​បញ្ហា​នឹង​ប្ដី​, ស្រឡាញ់​គ្រឿ​អលង្ការ​ជាង​ស្រឡាញ់​ប្ដី​ក៏​ថា​បាន​។

​តែ​ទោះជា​យ៉ាងណា កត្តា​ទាំងនេះ​មិន​កើតមានឡើង​ចំពោះ​មនុស្ស​ទូទៅ​នោះទេ ។ ព្រោះថា​តាម​កា​រស​ង្គេ​ត​ជាក់ស្ដែង​មាន​ចំណុច​ខ្លះ​វា​ពិតជា​បាន​កើតមានឡើង​ជាទូទៅ ក៏ប៉ុន្តែ​សម្រាប់​ចំណុច​ខ្លះ​គឺ​វា​កើតឡើង​តែ​ចំពោះ​មនុស្ស​ដែល​គ្មាន​វិចារណញ្ញាណ​តែប៉ុណ្ណោះ​ទេ​។​

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​,​រៀបរៀង​ដោយ ភិក្ខុ សុន​ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com