ពីនេះ ពីនោះ
កុក​គោរស់​នៅតាម​តំបន់ដីសើម និង​ដំណាំ​កសិកម្ម​
02, May 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កុក​គោ មានការ​ប្រែប្រួល​លក្ខណៈ​សណ្ឋាន​ទៅតាម​រដូវ​កាល​។ បក្សី​នេះ​នៅ​រដូវ​មិន​បន្ត​ពូជ ដងខ្លួន​ទាំងមូល​ពណ៌​ស មា​នក​ខ្លី​ធំ​ត្រង់​គល់​ក និង​ចំពុះ​ខ្លី​ជាង​កុក​ផ្សេងៗ​ទៀត និង​ជើង​ខ្លីៗ​។  ប៉ុន្តែ​នៅ​រដូវ​បន្ត​ពូជ  ក្បាល ក ទ្រូង និង​ចុង​ខ្នង​មាន​ពណ៌​ត្នោត​ទុំ​។ សត្វ​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាននៅ​គ្រប់​ទីកន្លែង ។ កុក​គោ ភាគច្រើន​គឺ​រស់​នៅតាម​តំបន់ដីសើម​ផ្សេងៗ និង​ដំណាំ​កសិកម្ម​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ បក្សី​នេះ បន្ត​ពូជ​ចាប់ពី​ខែមេសា ដល់​ខែមិថុនា  ហើយ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​នេះ វា​អា​ចពង​បាន​ចំនួន​ចាប់ពី ៣ ទៅ ៥ ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com