ជាតិ
យ៉ានតាមដងផ្លូវ
តារា ឡើងគោក​កែស​ម្ជ​ស្ស រង់ចាំ​ទេសចរ​
01, May 2016 , 5:59 pm        
រូបភាព
​សៀមរាប​-​ភ្នំ​ក្រោម​៖ កប៉ាល់ទឹក​នៅលើ​គោក បានធ្វើ​ឲ្យ​ជនជាតិ​បារាំង​និយាយ​ខ្មែរ​ឆ្ងល់​យ៉ាងខ្លាំង​។ នាយ យ៉ាន បាន​ដើរ​តម្រង់​ទៅ​កប៉ាល់​នេះ​ដែល​គេ​កំពុង​ជួសជុល​។ កប៉ាល់​នេះ​ឈ្មោះ តារា (Tara) មាន​កំពស់​៣​ជាន់ មាន​បណ្តោយ​ប្រវែង​៤៨​ម៉ែត្រ និង​ទទឹង​ប្រវែង​៧​ម៉ែត្រ​។ បុរស​ខ្មែរ​២​នាក់ បានទទួល​បញ្ជា​ពី​ម្ចាស់​កប៉ាល់​ដែលជា​ជនជាតិ​អូស្ត្រាលី កំពុង​ទទួលបន្ទុក​ជួសជុល​កប៉ាល់​នេះ​ឡើងវិញ ដើម្បី​ធ្វើជា​ទីតាំង​អាហារ​ដ្ឋា​ន​សម្រាប់​ទេសចរ នៅក្នុង​តំបន់ភ្នំ​ក្រោម​ជាប់​បឹង​ទន្លេសាប ដែលជា​រមណីយដ្ឋាន​ទេសចរណ៍​យ៉ាង​ទូលំទូលាយ​មួយ​។​



​មុននឹង​លោកអ្នក​បាន​ស្តាប់​កិច្ចសម្ភាសន៍​របស់​នាយ យ៉ាន ជាមួយ​អ្នកទទួលខុសត្រូវ​រប​ស់ក​ប៉ាល់​ទេសចរណ៍​នេះ ដែល​សារព័ត៌មាន​ថ្មីៗ​នឹង​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ សូម​លោកអ្នក​ទស្សនា​រូបភាព​នៃ​កប៉ាល់​ទាំង​មួល ដែល​នាយ យ៉ាន បាន​ផ្តិត​យកមក​បង្ហាញ​។​

​សូម​ទស្សនា​រូបរាង​របស់ តារា ខាងក្រោម​នេះ​៖

































Tag:
 ភ្នំ​ក្រោម​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com