ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​រំលោភសិទ្ធិ​
02, May 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​រំលោភសិទ្ធិ​


(​បទ​ពាក្យ​៥)

​ជំងឺ​រំលោភសិទ្ធិ                     បើ​រិះគិត​គួរ​ឲ្យ​ខ្លាច​
​ច្រើន​អ្នកមានអំណាច                   ចិត្ត​កោងកាច​បែប​ផ្តាច់ការ​។​

​យក​អំណាច​ពី​រាស្ត្រ                        ដែលជា​ម្ចាស់​នៃ​អាជ្ញា​
​មកចាក់​កាប់​ប្រហារ                   គ្មាន​មេត្តា​រាស្ត្រ​វិញ​ឡើយ​។

​បុណ្យស័ក្តិ​ប្រាក់​អំណាច             គួរ​ឲ្យ​ខ្លាច​ណាស់​ព្រះ​អើយ​
​បើ​គេ​ចង់​ឈ្នះ​ហើយ                     គ្មានអ្វី​ឡើយ​ប្រឆាំង​បាន​។​

​អ្នកក្រ​ល្ងិតល្ងង់​ខ្លៅ                        តែងតែ​ត្រូវគេ​បំពាន​
​រងគ្រោះ​ហើយ​មិន​ហ៊ាន                     ព្រោះតែ​គ្មាន​ប្រាក់ត​ក្តី​។​

​ពឹង​លើ​តុលាការ                      ដូច​ទេវតា​ខ្វាក់​ប្រ​ស្រី​
​ក្រ​តោង​ក្រាល​ដល់​ដី              ព្រោះ​អ្វីៗ ស្រេច​គេ​ថា​!​។ ១៥.០៣.០២ 

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ម្ចាស់​ស្ទឹង​សង្កែ​) 


Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com