ព័ត៍មានសុខភាព
​អត្ថប្រយោជន៍​នៃ​ការផឹក​ទឹកតែ​
07, Apr 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថប្រយោជន៍​មួយ​ដ៏ ប្រសើរ​បំផុត​នៃ​ការផឹក​ទឹកតែ​នោះ​គឺថា វា​គឺជា​ភេសជ្ជៈ​ដែល​រួមផ្សំ​នូវ​រសជាតិ ដែល​អ្នក​ចូលចិត្ត ជាមួយនឹង​គុណសម្បត្តិ​ផ្នែក​សុខភាព​ផងដែរ​។ ប្រភេទ​តែ​ផ្សេងៗ​ជាច្រើន គឺ​បាន​បម្រើ នូវ​រសជាតិ និង សារៈប្រយោជន៍​ផ្នែក​សុខភាព​ខុសៗ​គ្នា​ផងដែរ​។ ចូរ​ក្រលេកមើល​នូវ លក្ខណៈសម្បត្តិ របស់​វា​ដូច​ដែលមាន​រៀបរាប់​នៅ​ខាងក្រោម​នេះ ៖



១. ធ្វើអោយ​រាងកាយ​មាន​ថាមពល​
​ទឹកតែ​អាចជួយ​ផ្តល់ កម្លាំង​អោយ​យើង​បាន​។ វា​មាន​សារជាតិ​កាហ្វេ​អ៊ី​ន តិចជាង កាហ្វេ ប៉ុន្តែ​វា​នៅតែ អាច​ផលិត​នូវ​ថាមពល​ដ៏​ខ្លាំង សម្រាប់​រាងកាយ​។ ប្រសិទ្ធភាព​របស់​វា គឺមាន​កម្រិត​ស្រាល ប៉ុន្តែ​វា​ពិតជា អាចជួយ​សម្រួល​ដល់​រាងកាយ​របស់​អ្នក​បាន​មែន ។​

២. ជួយ​រក្សា​អោយ​ឆ្អឹង​រឹងមាំ​
​ខុសពី​កាហ្វេ ទឹកតែ​អាចជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹងមាំ​បាន​។ សារជាតិ​កាហ្វេ​អ៊ី​ន ដែលមាន​នៅក្នុង កាហ្វេ អាច​ដកចេញ​នូវ​ជាតិ​កាល់​ស្យូ​ន​ចេញពី​ក្នុង​ឆ្អឹង​របស់​អ្នក និង អាច​នាំអោយមាន​នូវ​ជំងឺ​ពុក​ឆ្អឹង​បាន ។ តែ​ទោះជា​យ៉ាងណាក្តី ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​ដែល​បាន​ផឹក​ទឹកតែ​ជា​ទៀងទាត់ ក្នុង​រយៈពេល​ដ៏​យូរ​មួយ គឺមាន​ឆ្អឹង​រឹងមាំ ជាង​អ្នក​ដែល​មិនបាន​ផឹក​វា ។​

៣. កាត់បន្ថយ​នូវ​ឱកាស​ប្រឈម​នឹង​ជំងឺ​ដាច់​ស​សៃ​ឈាម ក្នុង​ខួរក្បាល​
​ការផឹក​ទឹកតែ អាចជួយ​អ្នក​កាត់បន្ថយ បាន​នូវ​ឱកាស​ប្រឈម​នឹង​ការ កើតមាន​នូវ​ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល​។ ទឹកតែ​អាចជួយ រក្សា​អោ​យស​សៃ​ឈាម​របស់​អ្នក​យឺត​យា និង ចាក​ឆ្ងាយ​បាន​ពី ការស្ទះ​ខ្លាញ់​នៅក្នុង​ស​សៃ​ឈាម​។ វា​ក៏​អាច បន្ថយ​បាន​ផងដែរ​នូវ​ការ មាន​ជំងឺ​បេះដូង និង បញ្ហា​ស​សៃ ឈាម​បាន​ដល់ ៧០​ភាគរយ ។​

៤.​ការពារ​ជំងឺមហារីក​
​ទឹកតែ ជាពិសេស​តែ​បៃតង គឺ​សម្បូរ​ទៅដោយ សារជាតិ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត​។ សារធាតុ​ទាំង នេះ ត្រូវបាន​គេ​ដឹងថា វា​អាចជួយ​ការពារ បាន​នូវ​ជំងឺមហារីក​។​

៥. ផ្តល់នូវ​ជាតិ​ទឹកបាន​គ្រប់គ្រាន់​
​វា​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ពេញនិយម សម្រាប់​មនុស្ស​មួយចំនួន​នោះទេ វា​ក៏បាន​ជួយ​ផងដែរ ក្នុង តំហែទាំ​នូវ​ជាតិ​ទឹក​អោយបាន​ត្រឹមត្រូវ នៅក្នុង​រាងកាយ​។ វា​ផ្តល់អោយ​យើង​រាល់គ្នា​នូវ ជាតិ​ទឹក​តាម ដែល​ខ្លួន​យើង​ត្រូវការ​។​

៦. ជួយ​ថែរក្សា​ធ្មេញ​អោយមាន​សុខភាព​ល្អ​
​សារជាតិ Tannins ដែលមាន​នៅក្នុង​ទឹកតែ អាចជួយ​រក្សា​ធ្មេញ​អ្នក អោយមាន​សុខភាព​ល្អ​បាន​។ ប្រសិនបើ​អ្នក​ចង់​ការពារ ធ្មេញ​អ្នក​ពី​រាល់​បញ្ហា​ផ្សេងៗ នោះ​អ្នក​គ្រាន់តែ​មិនចាំបាច់​ធ្វើការ​បន្ថែម ស្ករ​ទៅ ក្នុង​ទឹកតែ​របស់​អ្នក​នោះទេ​។ ត្រូវ​ចងចាំ​ថា ជាតិ​ស្ករ​ដែល​អ្នក​បានទទួល​ទាន ក្នុង​រយៈពេល​១​ថ្ងៃ​គឺ​មិនគួរណា​អោយលើស​ពី ១០​ស្លាបព្រា​កាហ្វេ​នោះទេ ។​

៧. វា​មិន​បន្ថែម​នូវ​ជាតិ​កាឡូរី​នោះទេ​
​ប្រសិនបើ​អ្នក​មិនបាន​បន្ថែម​នូវ​ស្ករ ឬ ទឹកដោះគោ​ចូលទៅក្នុង​ទឹកតែ​នោះទេ នោះ​វា​នឹងមិន​ផ្តល់អោយ អ្នក​នូវ​ជាតិ​កាឡូរី​បន្ថែម​ទេ​។ ក្នុងពេល​ជាមួយគ្នានេះ វា​នឹង​ជួយ​ផ្គត់ផ្គង់​អោយ​អ្នក​បាន​នូវ វីតាមីន និង សមាសធាតុ​ផ្សំ​តូចៗ ដែល​អ្នកត្រូវការ​បាន​ផងដែរ​។​

៨.​ជម្រុញ​ដល់​ការរំលាយ​អាហារ​
​ទឹកតែ​ក៏​អាច ជួយ​ផងដែរ ក្នុងការ​ជម្រុញ​លើកស្ទួយ​ដល់ ការរំលាយ​អាហារ​នៅក្នុង​ខ្លួន​អ្នក​។ ទឹកតែ បៃតង​អាចជួយ​អ្នក ក្នុងការ​ដុតបំផ្លាញ​នូវ​កាឡូរី​។ នៅពេលដែល​អ្នក​បាន​ផឹក​វា នោះ​អ្នក​ពិតជា​បាន​ដុ​ច បំផ្លាញ​នូវ​កាឡូរី ជាង​ការដែល​អ្នកប្រើប្រាស់​វា​។ ជា​ម្តងទៀត អ្នក​ត្រូវដាក់​ស្ករ​តិចតួច​បាន​ហើយ ទៅក្នុង ទឹកតែ​បៃតង​របស់​អ្នក​។​

៩.​ការពារ​នូវ​ភាព​ចាស់​មុន​វ័យ​
​ដូច​ដែរ​បាន​រៀបរាប់​មកពី​ខាងលើនេះ ទឹកតែ​គឺមាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុកស៊ីត ។ គឺថា សមាសធាតុ​ពី​ធម្មជាតិ​ទាំងនេះ អាចជួយ​ទប់ស្កាត់បាន​នូវ ដំណើរការ​នៃ​ប្រតិកម្ម​អុកស៊ីត នៅក្នុង​រាងកាយ និង ការពារ​បាន​ផងដែរ​នូវ ភាព​ចាស់​មុន​វ័យ​។ នេះ​គឺជា​គុណសម្បត្តិ​ដ៏​អស្ចារ្យ​មួយ នៃ​ការផឹក ទឹកតែ ៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com