ពីនេះ ពីនោះ
× ឱជីវិត
បុរសកំសត់ ថៃ ធីម
កើតមកមួយជាតិធាតុមួយចាន លំបាកឥតស្រាន្តមិនស្គាល់សុខ
រកព្រឹកខ្វះល្ងាចក្រស្គាល់មុខ ជីវិតជួបទុក្ខប្រាណលំបាក។
ត្រកូលក្រីក្រត្រដររស់ រស់គ្មានកិត្តិយសសែនកំសាក
ខ្ទមកម្សត់ជីវិតតោកយ៉ាក រយីករយាកវេទនាក្រៃ។
សម្លៀកបំពាក់សុទ្ធបំណាស់ របស់ប្រើប្រាស់មិនស្គាល់ថ្មី
ម្ហូបអាហារមិនដែលស្គាល់ត្រី សាច់គោកក្របីជ្រូកមាន់ទា។
ព្រលឹមទល់យប់ព្រលប់ថ្ងៃ ធ្វើមិនដាក់ដៃកាយគ្រាំគ្រា
បាយនឹងអំបិលឬពងទា មិនស្គាល់ញាំភ្លាម្ជូរស្ងោរអាំង។
ឱជីវិតអើយថ្ងៃណាទៅ រួចផុតជ្រោះជ្រៅដែលបិទបាំង
ផុតពីរណ្ដៅលំបាកខ្លាំង ខ្ញុំប្រឹងតតាំងក្រែងមានភ័ព្វ។
ចិត្តនៅសង្ឃឹមខំដើរឆ្ពស់ ជីវិតនៅរស់សង្ឃឹមជាប់
គង់មានថ្ងៃមួយធូធាគាប់ រស់នៅមានទ្រព្យគ្រប់គ្រាន់ចាយ។
សង្គមទេវតាស្គាល់តែក្រ ទេវតាត្រេកអរហ៊ោរសប្បាយ
ស្គាល់តែនាយទុនសើចក្អាកក្អាយ អ្នកក្រសោកស្ដាយទឹកភ្នែកហូរ។
ដំរីជាន់ខ្លា ០៥ ០៤ ២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com