ពីនេះ ពីនោះ
គន្លឹះ​ថ្មី​ក្នុងការ​កំចាត់​សត្វ​កន្លាត​ឲ្យ​អស់ពី​ផ្ទះ​
02, May 2016 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
 
​យើង​សុទ្ធតែ​ដឹង​ហើយ​ថា សត្វ​កន្លាត​គឺជា​សត្វ​ដ៏​គួរ​ឲ្យ​រំខាន​មួយ ដែល​វា​មិន​ត្រឹមតែ​បំផ្លាញ​សោភ័ណភាព​ក្នុងផ្ទះ​នោះទេ តែ​វា​ថែមទាំង​ជា​ភ្នាក់ងារ​ក្នុងការ​ចម្លងរោគ​បាន​យ៉ាង​ល្អ​ទៀតផង​។​

 
​តើ​អ្នក​ចង់កំ​ចាត់​វា​ឲ្យ​អស់​ចេញពីផ្ទះ​ណាស់​មែន​ទេ ? ទោះជា​អ្នក​មិន​ប្រើ​ថ្នាំ​បាញ់​កំចាត់​សត្វល្អិត ក៏​អ្នក​អាចបង្កើត​ថ្នាំ​សម្លាប់​វា​បាន​ដោយ​ខ្លួនឯង បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។ 
 
​គ្រឿងផ្សំ​ដែល​ត្រូវការ​៖
•    អាស៊ីត​ប៊ុ​រិច ( boric acid) 100% ចំនួន ៧៣​មី​លី​លីត្រ​
•    ពងមាន់​
•    កូនចាន​
•    សម​
 
​វិធី​ក្នុងការ​អនុវត្ត​៖
​ជាដំបូង​អ្នក​ត្រូវ​ស្ងោរ​ពងមាន់ ក្នុង​រយៈពេល​ពី ១២ ទៅ​១៥​នាទី​ហើយ​បន្ទាប់មក បកសំបក​វា​ចេញ​។ រួចមក អ្នក​ត្រូវយក​ស៊ុត​ផ្នែក​ក្រហម​ចេញ ហើយ​ដាក់​វា​ទៅក្នុង​កូនចាន​មួយទៀត​។ លាយ​វា​ជាមួយនឹង​អាស៊ីត​ប៊ុ​រិច ហើយ​លាយ​វា​ជាមួយនឹង ស្ករស​មួយ​កែវ ហើយ​ប្រើ​សម​ដើម្បី​កូរ​ល្បាយ​នេះ​ឲ្យ​ស្អិត ដូចគ្នា​ទៅនឹង​ដីឥដ្ឋ ។ វា​មាន​សុវត្ថិភាព​ក្នុងការ​ប៉ះ តែ​អ្នក​មិនត្រូវ​ដាក់​វា​ចូលទៅក្នុង​មាត់​នោះទេ ដូច្នេះ​ចូរ​ប្រាកដថា​សត្វ​ចិញ្ចឹម​របស់​អ្នក​មិនបាន​ស៊ី​វា​ឡើយ ។ បន្ទាប់មកទៀត អ្នក​ត្រូវ​លុ​ញ​វា​ឲ្យ​ចេញ​ជា​រាង​ដុំ​បាល់​តូចៗ​។ អ្នក​គួរ​ដាក់​វា​នៅតាម​កន្លែង​ផ្សេងៗ​ជាច្រើន ដែល​សត្វ​កន្លាត​ចូលចិត្ត​រស់នៅ​។ អ្នកនឹង​សម្គាល់​ឃើញ​នូវ​ប្រសិទ្ធភាព​របស់​វា ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ក្រោយមក ដោយ​អ្នកនឹង​ឃើញ​សត្វ​កន្លាត​ងាប់​នៅក្នុង​ផ្ទះ​របស់​អ្នក ជាច្រើន​ក្បាល ។ ចង់ដឹង​ពី​ប្រសិទ្ធភាព​របស់​វា  អ្នក​គួរតែ​សាកល្បង​៕
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com