រូបត្លុក
វាសនា​ពលករ​ចំណាកស្រុក​ខុសច្បាប់​
02, May 2016 , 2:39 pm        
រូបភាព
ដោយ:
​ពលករ​ចំណាកស្រុក ត្រូវបាន​គេ​មើលឃើញថា បាន​នាំនូវ​រូបិយប័ណ្ណ​ពី​បរទេស​យ៉ាងច្រើន មកជួយ​សេដ្ឋកិច្ចជាតិ​។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​សង្វេគ​នោះ​គឺ ពលករ​ចំណាកស្រុក​ខុសច្បាប់ ដែល​ទៅ​ស្វែងរក​ការងារ​នៅ​ប្រទេសជិតខាង​។ ពលករ​មួយចំនួន បាន​ចាញ់បោក​មេខ្យល់​ដែល​យក​ពួកគេ​ទៅ​លក់ដូរ​ដូច​សត្វ​ធាតុ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ញើស​ឈាម​។ ជួនកាល ពួកគេ​ធ្វើ​ការរាប់​ឆ្នាំ គ្មាន​លុយ​ត្រឡប់មក​ស្រុក​វិញ​ទេ​។​



​ដោយ​ធ្វើការ​ក្នុងប្រទេស​គេ​ខុសច្បាប់ ពួកគេ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​ញើស​ឈាម​ម្តង​ហើយ ក៏ត្រូវ​ទាំង​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ប្រទេស​គេ កៀបសង្កត់​មួយ​ជាន់​បន្ថែមទៀត ដោយ​គេ​យក​លេស​ថា ចូល​ប្រទេស​គេ​ខុសច្បាប់​។ ហើយ​បើ​មិន​បង់លុយ ត្រូវគេ​ចាប់​ដាក់គុក​។

​សល់​ប្រាក់​បន្តិចបន្តួច នា​រដូវ​បុណ្យទាន​ធំ​ម្តងៗ ពួកគាត់​វិលត្រឡប់​មក​ស្រុក​ជួបជុំ​គ្រួសារ​វិញ​។ មកដល់​ព្រំដែន អ្នកខ្លះ​ក៏​ប្រាប់ថា ពួកគេ​ត្រូវ​សមត្ថកិច្ច​ប្រទេស​ខ្លួន កៀប​យកលុយ​មួយ​ជាន់​ទៀត​។ ប៉ុស្តិ៍​ឆ្លងដែន ហាក់ដូចជា ទូ ATM ដាក់​ប្រាក់​របស់​សមត្ថកិច្ច​អ៊ីចឹង​!


© រក្សាសិទ្ធិដោយ thmeythmey.com