ជាតិ
សេរីភាពសារព័ត៌មាន៖ ហ្វាំងឡង់ប្រសើរជាងគេ អេរីត្រេអន់ជាងគេ
× របាយការណ៍ 2016 World Press Freedom Index របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២០ ខែមេសា បង្ហាញថា ហ្វាំងឡង់ទទួលបានចំណាត់ថ្នាក់លេខ១រយៈពេល៧ឆ្នាំជាប់គ្នា ខាងសេរីភាពសារព័ត៌មាន និងជាលើកទី១២ បើគិតចាប់តាំងពីឆ្នាំ២០០២មក។ ជាមួយគ្នានេះ អេរីត្រេ តួកមេនីស្ថាន និងស៊ីរី នៅតែជាប្រទេសដែលអន់ជាងគេផ្នែកសេរីភាពសារព័ត៌មាន។
សម្រាប់ប្រទេសនៅតំបន់អាស៊ាន កម្ពុជាមានចំណាត់ថ្នាក់ល្អប្រសើរជាងគេដោយស្ថិតនៅលេខ១២៨ ដោយនាំមុខប្រទេស៩ផ្សេងទៀត ដែលមានរួមមាន ឥណ្ឌូនេស៊ី (១៣០) ថៃ (១៣៦) ហ្វីលីពីន (១៣៨) មីយ៉ាន់ម៉ា (១៤៣) ម៉ាឡេស៊ី (១៤៦) សឹង្ហបុរី (១៥៤) ប្រ៊ុយណេ (១៥៥) ឡាវ (១៧៣) និងវៀតណាម (១៧៥) ។
ប្រទេស១០ដែលមានសេរីភាពសារព័ត៌មានប្រសើរជាងគេ៖
១.ហ្វាំងឡង់
២.ហូឡង់
៣.ន័វេស
៤.ដាណឺម៉ាក
៥.នូវែលសេឡង់
៦.កូស្តារីកា
៧.ស្វ៊ីស
៨.ស៊ុយអែត
៩.អៀរឡង់
ប្រទេស១០ដែលមានសេរីភាពសារព័ត៌មានអន់ជាងគេ៖
១.អេរីត្រេ
២.កូរ៉េខាងជើង
៣.តួកមេនីស្ថាន
៤.ស៊ីរី
៥.ចិន
៦.វៀតណាម
៧.ស៊ូដង់
៨.ឡាវ
៩.ជីប៊ូទី
១០.គុយបា៕
Tag:
សេរីភាពសារព័ត៌មាន
អ្នកកាសែតគ្មានព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com