ពីនេះ ពីនោះ
វិធីការពារ “រន្ទះ” ពេលភ្លៀង
×
រដូវភ្លៀង ចាប់ផ្តើមហើយ ដូច្នេះ មនុស្សម្នាមួយចំនួន ប្រហែលជាមានការភ័យខ្លាច ទៅលើគ្រោះថ្នាក់ ដែលបណ្តាលមកពីរន្ទះ។ អឺចឹង សាកស្រមៃមើលថា អ្នកកំពុងតែដើរ សម្រាប់តែមេឃងងឹតឈឹង រកកល់ភ្លៀង ពន្លឺភ្លឺឆ្វេចឆ្វាច កំពុងចាំងមកលើភ្នែកអ្នក ... តើអ្នកនឹងធ្វើអ្វី?
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ចំនួន ៤ ដែលអ្នកគួរចងចាំ ដើម្បីការពាររន្ទះ ៖
១. ផ្តោតអារម្មណ៍ទៅលើអាកាសធាតុ
អ្នកគួរតែតាមដានព័ត៌មាន អំពីអាកាសធាតុ ហើយប្រុងប្រយ័ត្ន មិនត្រូវចេញដើរក្រៅ ក្នុងករណីមានភ្លៀងផ្គរខ្លាំង។
២. កុំនៅទីវាលតែឯង ឬជិតដើមឈើ និងរបស់ខ្ពស់ៗ
ដើមឈើ និងរបស់ខ្ពស់ៗ អាចជាចំណីអាហាររបស់រន្ទះ ដូច្នេះ ពេលភ្លៀង អ្នកមិនគួរជ្រក ឬនៅក្រោមដើមឈើឡើយ។ មាត់សមុទ្រ ទឹកបឹង ឬវាលស្រែ ក៏ជាកន្លែងគ្មានសុវត្ថិភាពដែរ។
៣. នៅឲ្យឆ្ងាយ ពីរបស់ចម្លងអគ្គិសនី
ដែក ជាគ្រឿងទាក់ទាញរន្ទះ ដូច្នេះ អ្នកត្រូវនៅឲ្យឆ្ងាយ ពីរបស់ទាំងនេះ។
៤. ចូលក្នុងឡាន
ទោះបីជាឡាន ត្រូវបានផលិតឡើងពីដែកក្តី ប៉ុន្តែ វាជាកន្លែងមានសុវត្ថិភាពមួយផងដែរ។ ប្រសិនបើមានរន្ទះបាញ់ត្រូវ វានឹងឆ្លងកាត់ ឬរត់ជុំវិញឡាន ហើយរត់ទៅក្រោមដី ដែលប្រហែលជាមិនប៉ះពាល់ ដល់អ្នកក្នុងឡានឡើយ ប៉ុន្តែ អ្នកត្រូវយកដៃដាក់លើភ្លៅ កុំប៉ះដែកទ្វារ ឬគ្រឿងដែកក្នុងឡានឲ្យសោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com