បទយកការណ៍ / បទសម្ភាសន៍
តើ​វត្តមាន​លោក Obama លើ​ទឹកដី​វៀតណាម​ផ្តល់​ផល​វិជ្ជមាន ឬ​អវិជ្ជមាន​ដល់​កម្ពុជា​?
24, May 2016 , 5:05 pm        
រូបភាព
 
​ភ្នំពេញ​៖ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ប្រទេស​វៀតណាម​នេះ ក៏​បង្ហាញ​ពី​ការវិវត្ត​ទំនាក់ទំនង​រវាង​អាមេរិក​និង​សត្រូវ​ចាស់​វៀតណាម​ទៅរក​ភាពល្អប្រសើរ​ ហើយអាច​ឈានទៅ​បើកភ្លើង​បៃតង​ឲ្យ​វៀតណាម​ទិញ​អាវុធ​ពី​អាមេរិក ដើម្បី​ពង្រឹង​សន្តិសុខ​ផ្ទាល់ខ្លួន​ទៀតផង​។


​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ មើលឃើញថា បើ​វៀតណាម​អាច​ទិញ​អាវុធ ពី​អាមេរិក​បាន​មែន​នោះ បញ្ហា​អសន្តិសុខ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​កើតឡើង ដោយសារ​ការបញ្ចេញ​សាច់ដុំ​ដាក់គ្នា​រវាង​វៀតណាម និង​ចិន​។ សម្រាប់​លោក អ៊ូ វីរៈ បើ​មានការ​បង្ហាញ​អំណាច​យោធា​រវាង​វៀតណាម និង​ចិន នោះ​កម្ពុជា​ដែលជា​សម្ព័ន្ធមិត្ត​ប្រទេស​ទាំងពីរ​នឹងរង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ អ្នកវិភាគ​នយោបាយ​រូបនេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រកាន់​គោលនយោបាយ​ការបរទេស​កៀក​ជាមួយ​អាមេរិក ដើម្បី​ទប់ស្កាត់​បញ្ហា​អសន្តិសុខ ដែល​អាច​កើតឡើង​ជាយថាហេតុ​ដោយសារ​ការប្រើ​អាវុធ​ដាក់គ្នា​នេះ​។​
 
​សូម​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ជាមួយ​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ ដូចតទៅ​៖






 
 
 

Tag:
 អាមេរិក​
 ​វៀតណាម​
 ​កម្ពុជា​
 ​អ៊ូ វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com