កីឡាជាតិ
ជាតិ
កំពង់ស្ពឺ ប៉ៃលិន កំពត ក្រចេះ ព្រះវិហារ ប្រកួត​បង្គ្រប់កិច្ច ខណៈ​សៀមរាប​អង្គរ​ត្រូវការ​ឈ្នះ​
25, May 2016 , 8:19 am        
រូបភាព
ដោយ:
 
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ នា​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា នេះ មានការ​ប្រកួត​៣​គូ​ក្នុង​ពូ​ល C និង​៣​គូ​ក្នុង​ពូ​ល D ដោយ​៦​គូ​នេះ​មានការ​ប្រកួត​បង្គ្រប់កិច្ច និង​ការប្រកួត​ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ ក្នុងនោះ កំពង់ស្ពឺ​,​កំពត​,​ព្រះវិហារ និង​ក្រចេះ ប្រកួត​បង្គ្រប់កិច្ច ខណៈ​សៀមរាប​អង្គរ ជួប អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ប្រជែង​ឈរ​លេខ​រៀង​ទី​២ ក្នុង​ពូ​ល D ខណៈ​ភ្នំពេញ​ក្រោ​ន​, ស៊ីម៉ាក់ និង​ណាហ្គា​វើ​ល ត្រូវការ​៣​ពិន្ទុ​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​។

 
​នៅក្នុង​ពូ​ល C ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ឆ្លងកាត់​៣​ប្រកួត​ចាញ់​២ ឈ្នះ​១ នឹងធ្វើ​ការប្រកួត​ជាមួយ​ខេត្ត​ប៉ៃលិន ដែលជា​ក្រុម​មិន​ធ្លាប់​ស្គាល់​ពាក្យ​ឈ្នះ​សម្រាប់​៣​ប្រកួត ដើម្បី​បង្គ្រប់កិច្ច​ក្នុង​វគ្គ​ជម្រុះ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​នេះ ទោះបីជា​ក្រុម​ទាំងពីរ​នេះ​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។ ដូចគ្នា​ទៅនឹង​ខេត្តកំពត នឹងត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​៣​ប្រកួត​មិនដែល​ស្គាល់​ពាក្យ​ឈ្នះ ខណៈ​ភ្នំពេញ​ក្រោ​ន​ត្រូវការ​៣​ពិន្ទុ​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​ទោះបី​សល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។​
 
​ទន្ទឹមនឹងនេះ ក្រុម​នៅក្នុង​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា បន្ទាប់ពី​ឆ្លងកាត់​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​វេ​ស្ទើ​ន​នៅ​ពហុ​កឡ​ដ្ឋា​ន​ជាតិ ដើម្បី​បាន​៣​ពិន្ទុ​ឡើងទៅ​វគ្គ​បន្ត ខណៈ​វេ​ស្ទើ​ន​ត្រូវការ​ឈ្នះ​សម្រាប់​ប្រជែង​ជាមួយ​ខ្លួន​នៅក្នុង​ពូ​ល C ។ 
 
​ចំណែក​នៅក្នុង​ពូ​ល D ខេត្តស្វាយរៀង​នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង​របស់ខ្លួន ដើម្បី​កំដរ​ការប្រកួត​បង្គ្រប់​កិច្ច​របស់​ខេត្តក្រចេះ ខណៈ​ខេត្តព្រះវិហារ នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តព្រះវិហារ​ស្វាគមន៍​ក្រុម​ភ្ញៀវ ណាហ្គា​វើ​ល ដើម្បី​បង្គ្រប់កិច្ច​របស់ខ្លួន ស្របពេល​ណាហ្គា​វើ​ល​ត្រូវការ​៣​ពិន្ទុ​សម្រាប់​ឡើងទៅ​វគ្គ​បន្ត​។ 
 
​ដោយឡែក នៅក្នុង​ពូ​ល D ដដែល ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ នឹង​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ប្រជែង​យក​៣​ជាមួយ​ក្រុម​សៀមរាប​អង្គរ សម្រាប់​ឡើងទៅ​វគ្គ​បន្ត ខណៈ​សៀមរាប​អង្គរ​ត្រូវការ​ឈ្នះ​ផងដែរ ដើម្បី​ប្រជែង​ឈរ​លំដាប់​លេខ​២​ក្នុង​ពូ​ល មុន​ប្រកួត​បញ្ចប់​ជាមួយ​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​១៥ មិថុនា ខាងមុខ​៕      
 
 កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​១១ ខែឧសភា នេះ​៖
​ពូ​ល C៖
-​ម៉ោង​៣:៣០-​ខេត្តកំពង់ស្ពឺ ជួប ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​
-​ម៉ោង​៣:៣០-​ខេត្តកំពត ជួប ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​ខេត្តកំពត​
-​ម៉ោង​៣:៣០-​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ជួប វេ​ស្ទើ​ន​ភ្នំពេញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
​ពូ​ល D៖
-​ម៉ោង​៣:៣០-​ខេត្តស្វាយរៀង ជួប ខេត្តក្រចេះ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
-​ម៉ោង​៣:៣០-​ខេត្តព្រះវិហារ ជួប ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
-​ម៉ោង​១៨:០០-​អគ្គស្នងការ​នគរបាល​ជាតិ ជួប សៀមរាប​អង្គរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

Tag:
 បាល់ទាត់​
 Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com