ពីនេះ ពីនោះ
ផ្លូវក្រាស់ស៊ីស្តើង ផ្លូវស្តើងស៊ីក្រាស់
× កំណាព្យបទ មេបួន
-ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់
គេថាច្រើនណាស់ រឿងធ្វើផ្លូវថ្នល់។
-ធ្វើរួចមួយឆ្នាំ ផ្លូវខូចបែកវ៉ល់
មន្ត្រីមិនខ្វល់ លើកគម្រោងថ្មី។
-ឃើញផ្លូវធ្វើជាប់ សល់ទ្រព្យមន្ត្រី
ផ្ទះឡានពីរបី ដីសល់រាប់ភ្លេច។
-រាំងប្រាំងដីហុយ ភ្លៀងទឹកស្អុយលិច
ចាក់ក្រាស់សល់តិច ធ្វើមេចលុយសល់?
-មានតែចាក់ស្តើង គ្រប់គម្រោងថ្នល់
មិនជាប់មិនខ្វល់ លុយសល់ចែកគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com