ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នយោបាយជាតិ
អាជ្ញាធរឃាត់រថយន្តឯកឧត្តម កឹម សុខា តែក្នុងរថយន្តនោះមានតែភរិយា
26, May 2016 ,
11:56 am
រូបភាព
រូបសមត្ថកិច្ចឃាត់រថយន្តឯកឧត្តម កឹម សុខា ពីហ្វេសប៊ុកលោក អេង ឆៃអ៊ាង
×
ដោយ:
ថ្មីៗ
នៅម៉ោងប្រមាណ ១១ និង ៣៥ នាទី ព្រឹកថ្ងៃព្រហស្បតិ៍ នេះ អាជ្ញាធរបានឃាត់រថយន្តឯក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅលើបណ្តោយផ្លូវព្រះនរោត្តម ក្បែរសាលាពញ្ញាហុក។ នេះបើតាមលោក អេង ឆៃអ៊ាង ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅមុននេះបន្តិច។
តែយ៉ា់ងណាបើតាមលោក អេង ឆៃអ៊ាង ដដែល នៅក្នុងរថយន្តឯកឧត្តម កឹម សុខា ដែលអាជ្ញាធរបានឃាត់នោះ មិនមានវត្តមានឯកឧត្តម កឹម សុខា នៅលើរថយន្តនោះឡើយ ដោយមានតែភរិយារបស់ឯកឧត្តម កឹម សុខា និងអ្នកបើកឡានម្នាក់ប៉ុណ្ណោះ។ ហើយលោកថា ក្រោយពីមិនឃើញឯកឧត្តម កឹម សុខា សមត្ថកិច្ច ក៏បានអនុញ្ញាតឲ្យភរិយាឯកឧត្តម កឹម សុខា និងអ្នកបើករថយន្តនោះបើករថយន្តចេញទៅ។
លោក អេង ឆៃអ៊ាង ចាត់ទុកទង្វើរបស់អាជ្ញាធរឃាត់រថយន្តឯកឧត្តម កឹម សុខា ថា ជាការប៉ុនប៉ងចាប់ខ្លួនឯកឧត្តម កឹម សុខា ដែលជាអ្នកតំណាងរាស្រ្ត ហើយវារំលោភនឹងច្បាប់រដ្ឋធម្មនុញ្ញ។ មន្រ្តីរូបនេះ បញ្ជាក់ថា ពេលនេះ ឯកឧត្តម កឹម សុខា កំពុងនៅក្នុងប្រទេសនៅឡើយទេ។ «ឯកឧត្តម កឹម សុខា ធ្លាប់បញ្ជាក់ជំហរហើយថា លោក មិនខ្លាចនឹងសមត្ថកិច្ចចាប់ខ្លួននោះទេ»។ នេះជាការបន្ថែមរបស់លោក អេង ឆៃអ៊ាង ដែលស្រង់សម្តីឯកឧត្តម កឹម សុខា។
ភ្លាមៗនេះដែរ គណបក្សសង្គ្រោះជាតិ ក៏ចេញសេចក្តីប្រកាសព័ត៌មាន ប្រាប់ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអង្គការទាំងអស់ អំពីការឃាត់ខ្លួនរថយន្តឯកឧត្តម កឹម សុខា ដោយសមត្ថកិច្ច ដែលប្រដាប់ដោយអាវុធនៅក្នុងដៃ។
សូមបញ្ជាក់ថា ហេតុការណ៍ឃាត់រថយន្តឯកឧត្តម កឹម សុខា នេះ ធ្វើឡើងបន្ទាប់ពី ឯក ឧត្តម កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បដិសេធមិនបង្ហាញនៅតុលាការជាលើទី ២ ក្នុងនាមជាសាក្សីទាក់ទងនឹងសំណុំរឿង សញ្ចារកម្ម នៅថ្ងៃទី ២៦ ខែឧសភា នេះ តាមដីកាកោះហៅលើកទី ២ របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម