អត្ថបទពាណិជ្ជកម្ម
ខុនដូ D’Seaview ទទួលបានភាពទាក់ទាញ និងការកោតសរសើរ
× ការសាងសង់អគារ D’Seaview ជាងប៉ុន្មានខែមកនេះបានដំណើរការទៅយ៉ាងលឿនទៅតាមគម្រោង ព្រោះសន្ទុះនៃចំណាប់អារម្មណ៍នៅក្នុងវិស័យអចលនទ្រព្យបានមានការកើនឡើង។ តាមរបាយការណ៍សារព័ត៌មានបានបង្ហាញនូវអត្ថប្រយោជន៍នៃការរស់នៅដែលមានភាពទាក់ទាញ ការប្រកួតប្រជែងតម្លៃ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺគម្រោងអភិវឌ្ឍន៍ D’Seaview នេះសាងសង់ដោយក្រុមសិង្ហបុរីដែលមានប្រវត្តិនិងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យសាងសង់ ហើយគម្រោងនេះនឹងក្លាយជាការវិនិយោគដ៏ទាក់ទាញ។
អ្នកស្រី បួ ចន្ធូ ដែលទើបតែត្រលប់មកពីសហរដ្ឋអាមេរិក បន្ទាប់រស់នៅទីនោះ អស់ជាច្រើនឆ្នាំ បាន សម្រេចចិត្តទិញខុនដូ D’Seaview បន្ទាប់ពីអ្នកស្រីទទួលបានការណែនាំពីមិត្តភ័ក្ត និងសហគមន៍ ជំនួញ។
អ្នកស្រីបានមានប្រសាសន៍ថា «វាគឺជារឿងដ៏ល្អបំផុតដែលខ្ញុំមានឱកាសមានផ្ទះផ្ទាល់ខ្លួន បែរមុខទៅ មាត់សមុទ្រ និងអាចរីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃសមុទ្រ។ លើសពីនេះទៅទៀត ខ្ញុំចូលចិត្តការរចនាខុនដូនេះ ហើយទីធ្លា និងសេវាកម្មផ្សេងៗមាននៅក្នុង D’Seaview តែម្តង។»
D’Seaview ត្រូវបានសាងសង់នៅលើផ្ទៃដី 9818 ម៉ែត្រការ៉េ មានខុនដូសរុបចំនួន 737 និងកន្លែងធ្វើ ពាណិជ្ជកម្ម 70 កន្លែងដែលស័ក្តិសមសម្រាប់ជំនួញដូចជា៖ សណ្ឋាគារ ហាង មណ្ឌលសុខភាព ហាងកែសម្ផស្ស ក្លឹបហាត់ប្រាណ ការិយាល័យពាណិជ្ជកម្ម និងជំនួញជាច្រើនទៀត។
អ្នកស្រីចន្ធូបានបន្ថែមថា៖ « បរិក្ខារនិងសេវាកម្ម ដែលនឹងមាននៅ D’Seaview ដូចជា៖ ភោជនីយដ្ឋាន ផ្សារទំនើបនិង មណ្ឌលសុខភាព។ វាមានភាពទាក់ទាញណាស់ គ្រប់យ៉ាងដែលខ្លួនខ្ញុំផ្ទាល់ និងគ្រួសារ ត្រូវការ និងចង់បាន គឺត្រូវបានរួមបញ្ចូលនៅកន្លែងតែមួយប្រកបដោយផាសុកភាព និងទំនុកចិត្ត។ គ្រួសាររបស់ខ្ញុំចូលចិត្តគំនិតនិងការរៀបចំបែបនេះណាស់ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តទិញខុនដូ នៅទីនោះ។»
លោក ថៃ ដារឹទ្ធ ដែលជាអ្នកជំនួញម្នាក់បាននិយាយថា៖ « ខ្ញុំទិញខុនដូមួយនៅ D’Seaview ពីព្រោះ វាគឺជាគម្រោងខុនដូដែលធំ និងទំនើបតែមួយនៅខេត្តព្រះសីហនុ។ អ្វីដែលទាក់ទាញខ្ញុំទៀតនោះ គឺវានៅជិតសណ្ឋាគារសុខា និងឆ្នេរសមុទ្រដែលជាកន្លែងដែលមានអ្វីៗគ្រប់យ៉ាង។ វាជាការល្អដែល ទិញខុនដូស្នាក់នៅផ្ទាល់ខ្លួន ឬ សម្រាប់វិនិយោគនៅពេលក្រោយ។ ហើយតម្លៃក៏សមរម្យ»
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ពី D’Seaview លោកអ្នកអាចទៅកាន់ ការិយាល័យនៅឯអគារកាណាឌីយ៉ាភ្នំពេញ ឬ នៅខេត្តព្រះសីហនុ ឬទូរស័ព្ទទៅកាន់ 023 985 828 / 097 768 9090 ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.mycamhomes.com។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com