អត្ថបទពាណិជ្ជកម្ម
​ការ​ប្រ​គួ​ត​ប្រជែង​ល្បែង ‘​ឆ្មា និង កណ្តុរ​’ រវាង​រថយន្ត Jaguar XJ និង ម៉ាស៊ីន​ថត​ប្រភេទ Drone
26, May 2016 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Jaguar XJ ដែល​ត្រូវបាន​បើក​ដោយ​លោក ម៉ាក​ឃ៍ ហ៊ី​គី​នស៍ (Mark Higgins) ដែលជា​តារា​បើករថយន្ត​ដ៏​ល្បី​បំផុត ត្រូវបាន​ដេញតាម​ថត​ដោយ​អ្នកបញ្ជា​កាមេរ៉ា Drone លំដាប់​លេខ​មួយ​របស់​ពិភពលោក ក្នុងការ​ប្រកួត​ល្បែង ឆ្មា និង​កណ្តុរ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​តើ បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត មាន​ឥទ្ធិពល​លើ​ការថត​ខ្សែភាពយន្ត ពាក់ព័ន្ធ​នឹង​រថយន្ត ខ្លាំង​ប៉ុណ្ណា ។​

​ដោយ​សំលឹង​មើលទៅ​ឈុត​ឆាក​នៃ​ការថត​ខ្សែភាពយន្ត​ដ៏​សំខាន់​នៅ​ថ្ងៃ​អនាគត លោក ហ៊ី​គី​នស៍ និង ភី​លុត​បញ្ជា​កាមេរ៉ា Drone ក៏ដូចជា​លោក ជេ​ហុង លី (JaeHong Li) ដែល​កីឡាករ​ប្រណាំង​រថយន្ត​មួយរូប​ផង​នោះបាន​ប្រើការ​ប្រ​គួ​ត​ប្រជែង​នេះ​ដើម្បី​ផ្តោត​បង្ហាញ​ជាពិសេស​ថា​តើ​បច្ចេកទេស​កំពុងតែ​អភិវឌ្ឍ​យ៉ាងណាខ្លះ ទាំង​ក្នុង​វិស័យ​រថយន្ត និង​វិស័យ​យន្តហោះ​ដែល​គ្មាន​អ្នកបើកបរ ។​



​ការបង្កើត​នូវ​ប្រព័ន្ធ​ជំនួយការ​បើកបរ​ដ៏​ទំនើប​បំផុត​ដែលមាន​ប្រព័ន្ធ​រ៉ា​ដា​ចាប់​និង​បំពាក់​ដោយ​កាមេរ៉ា​ផង​នោះ គឺ​មិន​ខុសគ្នា​ពី​ការបង្កើត​បច្ចេកទេស​ដែល​បំពាក់​នៅលើ​កាមេរ៉ា Drone ដែរនោះ ឥលូវ​ត្រូវបាន​គេ​ប្រើប្រាស់​គ្រប់ពេល​ចាប់តាំងពី​ការប្រណាំង រហូតដល់​ការចែក​ចាយ​ដោយ​ស្វ័យប្រវត្តិ ។​

​លោក ហ៊ី​គី​នស៍ ដែលជា​ជើងឯក​ប្រណាំង​រថយន្ត​រយៈ​ចំងាយ​ឆ្ងាយ (Rally Race) បាន​មានប្រសាសន៍ថា “Drone មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ​នៅក្នុង​សង្គម ហើយ​ពួកវា​អាចធ្វើ​ការដែល​អស្ចារ្យ​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ។ ដូច្នេះហើយ​នៅពេល ក្រុមហ៊ុន Jaguar ផ្តល់នូវ​ម៉ូ​ដែល XJ រួមជាមួយ​បច្ចេកទេស​ចុងក្រោយ​របស់ខ្លួន ដើម្បី​ប្រ​គួ​ត​ជាមួយ​អ្នកបញ្ជា​កាមេរ៉ា Drone លំដាប់​លេខ​មួយ​របស់​ពិភពលោក ខ្ញុំ​ក៏​ប្រញាប់​ចាប់យក​ឳ​កាស​នេះ​ដើម្បី​ចូលរួម​វត្តមាន ។​”



“​រថយន្ត Jaguar XJ ត្រូ​វា​បាន​រចនា​ឡើង​សំរាប់​ទីផ្សារ​លំដាប់​ខ្ពស់ ប៉ុន្តែ​ទោះជា​យ៉ាងណា​វា​នៅតែ​រក្សាបាន​នៅ​ការបើក​ដោយមាន​លំនឹង​ខ្ពស់ និង​ថែមទាំង​អាច​បទ​បែន​ទៅតាម​គ្រប់​ស្ថានភាព ហើយ​យើង​ក៏បាន​ទទួល​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ​ក្នុងការ​គេចខ្លួន​ពី Drone ផងដែរ ។​

​ក្នុងការ​ប្រ​គួ​ត​ដែល​ធ្វើឡើង​នៅ តំបន់​កិច្ចការ​អន្តរជាតិ ស៊ូ​ហាយ (Zhuhai International Circuit) ប្រទេស​ចិន បាន​ឲ្យ​ឃើញថា លោក ហ៊ី​គី​នស៍ បាន​ព្យាយាម​ទាញ​ទំលាក់ Drone នៅក្នុង​តំបន់​ឧ​ស្សហ៍កម្ម​មួយ​ដែលមាន​ទូ​កុង​តេ​ន័​រ នៅតាម​ដងផ្លូវ នៅ​អណ្លុង និង​នៅក្នុង​ទី​ចត​រថយន្ត​ក្រោម​ដី ។ រថយន្ត XJ បានបង្ហាញ​នូវ​ភាពរហ័សរហួន រួម​និង​ការគ្រប់គ្រង​ការបើកបរ​ដោយ​ដ៏​ងាយស្រួល ក្នុងការ​ប្រកួត ។​
 
​បច្ចេកទេស​កំពុងតែ​បង្កើត​ឲ្យ​មាន​រលក​ជាច្រើន​ក្នុង​វិស័យ​រថយន្ត​ក៏ដូចជា​វិស័យ Drone ពោលគឺ​អ្នកបញ្ជា​កាមេរ៉ា Drone បានធ្វើ​ការហោះហើរ​ដោយ​គ្មាន​អ្នកបើកបរ ព្រមទាំង​កាមេរ៉ា​ដែល​អាច​បង្វិល ៣៦០ ដឺ​ក្រេ ហើយដោយ​ឡែក​លោក ហ៊ី​គី​នស៍ ដែល​បានធ្វើ​ការបើកបរ រថយន្ត XJ បានទទួល​នូវ​អត្ថប្រយោជន៍​ដូចជា ប្រព័ន្ធ​ជំនួយ​ប​ង្កូ​ត​ដោយ​ថាមពល​អគ្គិសនី ដែល​បង្កើន​នូវ​ភាពរសរវើក​នៃ​ការបើកបរ រួមជាមួយ​នឹង​ការ​ផ្តល់ព័ត៌មាន​ដោយ​ប្រព័ន្ធ​ផ្តល់​សញ្ញា​(Sensor) និង​ការ​មេ​រ៉ា​ចំនួន​បួន ។​

​អ្នកបញ្ជា​កាមេរ៉ា Drone លោក JaeHong Li បាន​មានប្រសាសន៍ថា “​ការហោះហើរ​ប្រណាំង​និង​រថយន្ត​បានផ្តល់​របកគំហើញ​ដែល​គួរ​ឲ្យ​ចាប់​អរ​ម្មណ៍​មួយចំនួន​ថា​តើ​បច្ចេកទេស​ទាំងនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការថត​ភាពយន្ត​រថយន្ត​ដោយ​របៀប​ណាខ្លះ ហើយ​ខ្ញុំ​គិតថា​យើង​បានបង្ហាញ​នៅ​កត្តា​សំខាន់ៗ​មួយចំនួន​ពី​ការតាមប្រមាញ​រថយន្ត​នា​ថ្ងៃ​អនាគត ។ បច្ចេកទេស​របស់ Drone បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយក៏​មិន​ខុសគ្នា​ពី​រថយន្ត​ដែរ​ទំ​នរ​ដ៏​សំខាន់​និង​ថ្មី​បំផុត​នោះ​គឺ​ការផ្តល់​ជំនួយ​ដល់​ភី​លុត ឬ អ្នកបើកបរ ។​

​អ្នកនាំពាក្យ​រថយន្ត Jaguar លោក អៀន ហូ​បាន (Ian Hoban) មានប្រសាសន៍ថា “​បច្ចេកទេស​ដើរតួ​យ៉ាងសំខាន់​ក្នុង​រថយន្ត Jaguar ស៊េរី​ថ្មី​នាពេល​បច្ចុប្បន្ននេះ ចាប់ពី​ប្រព័ន្ធ​ជំនួយ​ដល់​អ្នកបើកបរ រហូតដល់​ប្រព័ន្ធ​គ្រប់​គ្រង់​និង​ផ្តល់ព័ត៌មាន​កំសាន្ត ។ ការ​ប្រ​គួ​ត​នេះ​គឺជា​មធ្យោបាយ​ដ៏​រីករាយ​ក្នុងការ​បង្ហាញ​ពី​បច្ចេកទេស កាមេរ៉ា និង​ប្រព័ន្ធ​ផ្តល់​សញ្ញា (Sensor) ជុំវិញ ៣៦០ ដឺ​ក្រេ ដែលមាន​នៅលើ​រថយន្ត XJ ។​



“​ក្នុងស្ថានភាព​បច្ចុប្បន្ន កាមេរ៉ា និង​សិន​ស័​រ​រថយន្ត ផ្តល់ជូន​នូវ​ភាព​ប្រាកដថា​អ្នកបើកបរ​មាន​ភាពងាយស្រួល​ក្នុងការ​សមយុទ្ធ និង​ធ្វើ​ការចូល​ចត ។ ប្រព័ន្ធ​ថ្មី​របស់​យើង​គឺ​សុទ្ធសឹងតែ​ផ្តលជូន​អ្នកបើកបរ​នូវ​បទពិសោធន៍​ដែល​កាន់តែ​ងាយស្រួល កាន់តែ​រីករាយ និង​កាន់​តែមាន​សុ​វត្តិភាព ។​”

​ទំនាក់ទំនង​ព័ត៌មាន​បន្ថែមៈ
​ក្រុមហ៊ុន RMA Cambodia, នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Jaguar និង Land Rover
​អគារ​តាំង​លក់រ​ថយ​ន្តៈ #264A មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​ទូរស័ព្ទ​ទំនាក់ទំនងៈ  +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com​    ​    ​Facebook: Jaguar Cambodia
landrovercambodia.com​    ​    ​Facebook: Land Rover Cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com