អន្តរជាតិ
ក្មេងស្រី​អាយុ​ជាង ៦ ខែ បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ជិះ​ស្គី​លើទឹក​
27, May 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 
​ក្មេងស្រី​តូច Zyla St. Onge អាយុ ៦ ខែ និង ២៧ ថ្ងៃ មិនទាន់​ទាំង​ចេះ​ដើរ​នៅឡើយ​ផង បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ខាង​ជិះ​ស្គី​លើទឹក​។​

 
​នៅក្នុង​វីដេអូ​គ្លី​ប ហ្ស៊ី​ឡា​ជិះ​ស្គី​ឆ្លងកាត់​ទឹករលក ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់​។ នាង​សម្លឹងមើល​ជុំវិញ​នាង ហាក់ដូចជា​អ្នកជិះ​ស្គី​លើទឹក​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​មកហើយ​។ ក្មេងស្រី​រូបនេះ​រស់នៅ​រដ្ឋ​ហ្ល​រី​ដា សហរដ្ឋអាមេរិក​។ នាង​បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ហ្គី​នេស ដែល​រាប់សិប​ឆ្នាំ​មកហើយ មិន​ធ្លាប់មាន​អ្នក​បំបែក​បានទេ​។ ក្មេង​តូច​នេះ​បានក្លាយ​ទៅជា​អ្នកជិះ​ស្គី​លើទឹក​ដ៏​វ័យក្មេង​បំផុត​។ នាង​តូច​បាន​ជិះ​លើ​បន្ទះក្តារ​ស្គី​ដែល​អូស​ដោយ​កប៉ាល់​មួយ​។ នៅ​ទីបំផុត នាង​អាច​ជិះ​ស្គី​បាន​ចម្ងាយ​ជាង ២០៩ ម៉ែត្រ​។​
 
​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​បាន​បំបែក​កំណត់ត្រា​ចាស់​នា​ឆ្នាំ ១៩៨២ របស់ Parks Bonifay ដែល​បច្ចុប្បន្ន​ជា​កីឡាករ​អាជីព​ស្គី​លើទឹក ហើយ​កាលនោះ លោក​ទើប​មាន​អាយុ ៦ ខែ និង ២៩ ថ្ងៃ​។ លោក​ជិះ​ស្គី​បានតែ​ចម្ងាយ​ជាង ៣០ ម៉ែត្រ​ប៉ុណ្ណោះ​៕
 
ប្រភព​៖ Metro
 
​វីដេអូ 






 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com