ជាតិ
សាលាដំបូងដាក់ទោសអ្នកវាយដំតំណាងរាស្ត្រឲ្យជាប់ពន្ធនាគារ៤ឆ្នាំ តែឲ្យអនុវត្តតែ១ឆ្នាំ
× ចៅក្រម ហេង សុខណា បានប្រកាសដាក់ទោសជនជាប់ចោទទាំងបីនាក់ដែលវាយដំលើរាងកាយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យជាប់ទោសពន្ធនាគារម្នាក់ៗ ៤ឆ្នាំ ប៉ុន្តែពួកគេត្រូវអនុវត្តទោសតែមួយឆ្នាំប៉ុណ្ណោះ ដោយព្យួរទោស៣ឆ្នាំ។ ជនចោទទាំងបីត្រូវបានកាត់ទោសពីបទ ប្រើហិង្សាដោយចេតនា គ្មានស្ថានទំងន់ទោស។
ក្រៅពីជាប់ទោសពន្ធនាគារ ចៅក្រមក៏បានសម្រេចឲ្យពិរុទ្ធទាំងបីនាក់បង់ប្រាក់ពិន័យចូលរដ្ឋក្នុងម្នាក់៦លានរៀល និងហើយអ្នកទាំងបីត្រូវបង់ប្រាក់ជំងឺចិត្តរួមគ្នាចំនួន៤០លានរៀលទៅលោក ញ៉យ ចំរើន និង៤០លានរៀលទៀតទៅលោក គង់ សភា។
លោក គង់ សភា និងលោក ញ៉យ ចំរើន ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានមនុស្សមួយក្រុមវាយដំ បណ្តាលឲ្យរងរបួសធ្ងន់ នៅក្បែរវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីមានបាតុកម្មទាមទារទម្លាក់ឯកឧត្តម កឹម សុខា។ ក្រោយមក ជនដៃដល់៣នាក់បានចូលបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចនៅថ្ងៃទី៣វិច្ឆិកា ដោយត្រូវសង្ស័យថាជាអ្នកវាយដំលើអ្នកតំណាងរាស្ត្រទាំងពីររូប៕
© រក្សាសិទ្ធិដោយ thmeythmey.com