កីឡាជាតិ
ជាតិ
សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​កម្ពុជា និង​ទី​ម័​រ​ខាងកើត តម្លៃ​១​ម៉ឺន​អស់ហើយ​
27, May 2016 , 11:43 am        
រូបភាព
ដោយ:
 
​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុមទី​ម័​រ​ខាងកើត មាន​ពីរ​ប្រភេទ គឹ​តម្លៃ​១​ម៉ឺន​រៀល និង ៥​ពាន់​រៀល ប៉ុន្តែ​បន្ទាប់ពី​បើក​ការលក់​សំបុត្រ​នេះ​តាំងពី​ថ្ងៃទី​២៥ ខែឧសភា មកទល់ពេលនេះ​សំបុត្រ តម្លៃ​១​ម៉ឺន​រៀល អស់ហើយ​នៅសល់តែ​តម្លៃ ៥​ពាន់​រៀល​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ព្រឹក​មិញ​។​

 
​បន្ទាប់ពី​បើក​ការលក់​សំបុត្រ​ដើម្បី​ចូលរួម​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុមទី​ម័​រ​ខាងកើត​តាំងពី​ថ្ងៃទី​២៥ ឧសភា នៅតាម​កន្លែង​មួយចំនួន​ដូចជា ពហុ​កីឡដ្ឋាន​ជាតិ មជ្ឈមណ្ឌល​កីឡា The BLUE Sports Center និង​ហាង​លក់​សម្ភារៈ​កីឡា Home Sport original មកទល់ពេលនេះ​សំបុត្រ​តម្លៃ ១​ម៉ឺន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល​អស់ហើយ នៅសល់តែ​សំបុត្រ​តម្លៃ​៥​ពាន់​រៀល​តែប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត នៅ​យប់​ថ្ងៃទី​២៩ ខែឧសភា នា​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ការប្រកួត​នេះ​នឹងមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV៕  

Tag:
 បាល់ទាត់​
 ​ប្រកួត​មិត្តភាព​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com