កីឡាជាតិ
ជាតិ
Singapore Cup៖ Global FC ស៊ី ណាហ្គាវើល ៥-០
28, May 2016 , 8:09 pm        
រូបភាព
ក្រុម​កីឡាករក្លិប Global FC របស់ហ្វីលីពីន។ រូបថត ហ្វេសប៊ុក Globalfc
ក្រុម​កីឡាករក្លិប Global FC របស់ហ្វីលីពីន។ រូបថត ហ្វេសប៊ុក Globalfc
ដោយ: ថ្មីៗ
ក្លិប​ហ្វីលីពីន Global FC បាន​ទម្លាក់​ណាហ្គាវើលនៅវគ្គ​ជម្រុះ ពាន​រង្វាន់ Singapore Cup ឆ្នាំ​២០១៦ ជាមួយ​នឹង​លទ្ធផល ៥-០ នៅ​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ល្ងាច​ថ្ងៃ​សៅរ៍នេះ។



កីឡាករជប៉ុន Hikaru Minegishi នាំមុខ​២គ្រាប់​បន្ទាប់ពី​ប្រកួត​បាន​១៥នាទី ហើយ​ខ្សែការពារ Ojay Clarino បន្ថែម​១គ្រាប់​ដើម្បីនាំលទ្ធផលឈ្នះ ៣-០ នៅតង់ទីមួយ​សម្រាប់ Global FC។ នៅតង់ទីពីរ ក្លិបហ្វីលីពីន រកបាន​២គ្រាប់ទៀត​ដែល​សម្រេច​បាន​ដោយ  Omid Nazari និង Daisuke Sato។

ក្រោយ​ជ័យ​ជម្នះ ៥-០ លើណាហ្គាវើល Global FC ត្រូវឡើងទៅប៉ះក្លិបម្ចាស់​ផ្ទះ Tampines Rovers នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com