ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរ​បិទផ្លូវ​រារាំង​ការ​ដង្ហែ​ញត្តិ​របស់​CNRP
30, May 2016 , 1:36 pm        
រូបភាព
ដោយ:
​ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ដង្ហែ​ញត្តិ និង​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​នោះ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ បានដាក់​រនាំង​បិទផ្លូវ​រារាំង​មិន​ឲ្យ​មានការ​ដង្ហែ​ញត្តិ​នោះឡើយ​។​​ ការរារាំងនេះធ្វើឡើងក្រោយពីសាលា​រាជធានី​ភ្នំពេញ​សម្រេច​មិន​អនុញ្ញាត​ឲ្យគណបក្សសង្រ្គោះជាតិ ដង្ហែញត្តិថ្វាយព្រះមហាក្សត្រនោះទេ។



​បើតាម​សេចក្ដីរាយការណ៍​របស់​អ្នកសារព័ត៌មាន​ថ្មីៗ បាន​ឲ្យ​ដឹងថា កងកម្លាំងប្រដាប់អាវុធ​មាន​គ្នា​ជាង​១០០​នាក់ បាន​បិទផ្លូវ​រារាំង​មិន​ឲ្យ​មាន​ការហែក្បួន​នោះទេ​។ ការរារាំង​នេះ​ធ្វើឡើង​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បដិសេធ​សេចក្ដីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នេះ។

លិខិត​សាលា​រាជធានី​ចុះ​ថ្ងៃទី៣០ ឧសភា នេះ​បាន​បដិសេធថា ការ​ដង្ហែ​ញត្តិ​នេះ​ពុំ​សម​ស្របតាម​នីតិវិធី ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ត្រង់​ជំពូក២ មាត្រា ។

អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ការ​ដង្ហែ​ក្បួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ការកកស្ទះ​ចរាចរណ៍ ពិសេស​ប្រក្រតីភាព​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។ លោក ឃួ​ង ស្រេង បន្ថែមថា ដើម្បី​បញ្ចៀស​បាន​នូវ​ការប៉ះទង្គិច​រវាង​ក្រុម​អ្នកគាំទ្រ ឲ្យ​មានការ​អនុវត្ត​ច្បាប់ និង​ក្រុម​អ្នក​ង​ឲ​ដង្ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ណាមួយ​ជួបជុំ និង​ដង្ហែ​ក្បួន​នោះទេ ។

តែ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ អះអាងថា បើទោះជា​មានការ​រារាំង​ក្ដី តែ​គណបក្ស​នៅតែ​បន្ត​ការ​ដង្ហែ​ញត្តិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ដដែល​៕




Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com