ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថាប័ន​ព្រះបរមរាជវាំង​ទទួល​ញត្តិ​ពី​តំណាងរាស្ត្រ​CNRP
30, May 2016 , 4:37 pm        
រូបភាព
ដោយ:
 
​តំណាង​ស្ថាប័ន​ព្រះបរមរាជវាំង បាន​ចេញមក​ទទួលយក​ញត្តិ​ចំនួន​១៨​ដុំ និង​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ចំនួន​ជាង​១៧​ម៉ឺន​នាក់ ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​


 
​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា ព្រះមហាក្សត្រ​នឹង​ជួយ​អន្តរាគមន៍​បន្ធូ​បន្ថយ​ភាព​តានតឹង​នយោបាយ ដោយ​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​លោក​ផងដែរ​។​
 
​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ក្រោយ​ដាក់​ញត្តិ​គណបក្ស​លោក​នៅតែ​រក្សា​ជំហរ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​ដដែល បើសិនជា​នៅតែមាន​ការយក​ប្រព័ន្ធតុលាការ​គំរាមកំហែង​ដល់​មេដឹកនាំ​គណបក្ស​ខ្លួន​។ 
 
​ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនទាន់​អាច​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋសភា​នោះទេ លុះត្រា​ស្ថានការណ៍​នយោបាយ​វិល​មក​ភាពប្រសើរ​ឡើងវិញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ែម បុញ្ញឫទ្ធិ​។​

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com