ជាតិ
កម្ពុជាជាម្ចាស់ផ្ទះរៀបចំមហាសន្និបាទសមាគមបង្គន់អនាម័យពិភពលោកលើកទី៣
× សៀមរាប៖ មហាសន្និបាតសមាគមបង្គន់អនាម័យពិភពលោកលើកទី៣ កំពុងដំណើរការរៀបចំនៅខេត្តសៀមរាប។ មហាសន្និបាតនេះនឹងធ្វើឡើងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ឧសភា រហូតដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០១៦ ។
មហាសន្និបាតសមាគមបង្គន់អនាម័យពិភពលោកលើកទី៣ (The Third General Assembly Of World Toilet Association) និង សន្និសីទអន្តរជាតិស្តីពី Implications For Tourism: Sanitation Practices for Human well-being and Environmental Health កំពុងរៀបចំនៅសណ្ឋាគារ សុខាល័យអង្គរ ដែលមានអ្នកចូលរួមមកពីបណ្តាប្រទេសជាសមាជិក និងប្រទេសក្នុងតំបន់អាស៊ាន។
ក្រោយពីបញ្ចប់កម្មវិធីនេះ មហាសន្និបាតនឹងចេញសេចក្តីប្រកាសអង្គរ (Angkor Declaration) ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាពសង្គម អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ពិសេសអភិវឌ្ឍន៍កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព លំដាប់ថ្នាក់ពិភពលោក និងមកទស្សនាច្រើនដង ដោយសារសោភ័ណភាព បៃតង និងនិរន្តរភាពទាំងបរិស្ថាន និងការទទួលខុសត្រូវ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com