ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បាន​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ម៉ាឡេស៊ី នៅ​ព្រឹក​នេះ
01, Jun 2016 , 9:52 am        
រូបភាព
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ ដើម្បី​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើក​ទី២៥  នៅ​ប្រទេស​ម៉ា​ឡេស៊ី ដែល​ប្រព្រឹត្តទៅ​មាន​រយៈពេល២ថ្ងៃ នៅ​ថ្ងៃទី១ និង​ទី២ ខែមិថុនា ។



ក្នុង​វេទិកា​នេះដែរ ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់ ចំនួន២ នៅ​អំឡុង​ទស្សនកិច្ច​នេះ ក្នុងនោះ​មាន៖ ទី១. MOU ទៅលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ការផ្សព្វផ្សាយ និង​ទី២. MOU ទៅលើ​កម្មវិធី​ស្ម័គ្រចិត្ត​របស់​អន្តរជាតិ នៃ MYCORPS ក្នុងប្រទេស​កម្ពុជា។

បន្ទាប់ពី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ សម្តេច ហ៊ុន សែន និង​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល២ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី០៣-០៤ ខែមិថុនា តាម​ការអញ្ជើញ​របស់ លោក Najib Abdul Razak នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បង្កើន​ចំណងមិត្តភាព​អោយ​កាន់តែ​ល្អប្រសើរ​ខ្លាំង​ឡើង​ថែមទៀត រវាង​ប្រទេស​ទាំងពីរ៕



© រក្សាសិទ្ធិដោយ thmeythmey.com