ពីនេះ ពីនោះ
រឿង​ពិត​នៃ​កុមារ​ខ្លះ
01, Jun 2016 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ​ប៉ាកកា​ខ្មៅ​
​កំណាព្យ​បទ គោ​ព័ទ្ធ​ស្នឹង

 
-១​មិថុនា​ចារ​តាម​ចាំ​ ​ ​             ​       ​ចាំ​រឿង​រងកម្ម​នៃ​ក្មេង​ខ្លះ​
​ខ្លះ​ត្រូវធ្វើ​ការគ្រោះថ្នាក់​ណាស់​ ​          ​ណាស់ណា​មាន​ខ្លះ​ប៉ះ​រាងកាយ​។​

-​កាយ​ត្រូវ​រែកពុន​ធ្ងន់​ហួសហេតុ​ ​        ​ហេតុ​ហូប​មិន​ឆ្អែត​រើស​អេតចាយ​
​ចាយរាង​ស្លេកស្លាំង​ព្រោះ​អត់បាយ​ ​    ​បាយ​បាន​ខ្វល់ខ្វាយ​រឿង​ជួយ​ម៉ែ​។​

-​ម៉ែ​ពុក​ទុក្ខ​ធំ​ព្រោះ​ក្រីក្រ​ ​              ​ ​ក្រ​កូន​ជាន់ក​អត់​ដីស្រែ​
​ស្រែ​ធ្វើ​មិនកើត​អាកាស​ប្រែ​        ​ ​ ​ប្រែ​រាំង​ខុស​ខែ​ស្រែ​ស្រូវ​ខូច​។​

-​ខូចខ្លួន​ក្មេង​ខ្លះ​ប៉ះ​ឪ​កាច​ ​         ​ ​កាច​កាង​អំណាច​គ្មាន​គេ​ដូច​
​ដូច​ពាល​ទំនើង​ភ្លេច​កូនតូច​      ​ ​ ​តូច​ក្មេង​ខ្លះ​ខូច​ព្រោះ​ឪ​ចុង​។​

-​ចុងក្រោយ​ក្មេង​ខ្លះ​ខ្វះ​សិក្សា​ ​         ​ ​សារ​គួរ​រដ្ឋា​រៀបចំ​ប្រុង​
​ប្រុងប្រៀប​អប់រំ​ទាំង​ស្រែ​ក្រុង​ ​ ​       ក្រុង​គ្រង​បម្រុង​ក្មេង​គ្រប់គ្នា​។​

-​គ្នា​ក្មេង​សេចក្តី​គ្មានអ្វី​អាង​ ​        ​ ​អាង​ព្រេងសំណាង​ចាស់​ជួយ​គ្រា​
​គ្រា​នៅ​ក្មេងខ្ចី​ក្រេប​វិជ្ជា​ ​ ​ ​             ជា​ឈ្នាន់​ជាន់​លា​គ្រា​គ្រោះភ័យ​៕
 
















Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com