កីឡាជាតិ
ជាតិ
Keisuke Honda មក​ប្រកាស​បើក​សាលា​កីឡាបាល់ទាត់​នៅ​កម្ពុជា​
09, Jun 2016 , 12:20 pm        
រូបភាព
ដោយ:
 
 
​កីឡាករ​ឆ្នើម​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន Keisuke Honda ដែល​កំពុង​លេង​នៅ​ក្លិប AC Milan របស់​អ៊ីតាលី បាន​ដល់​រាជធានី​ភ្នំពេញ​នា​រសៀល​នេះ ដោយមាន​ការរង់ចាំ​ទទួល​ស្វាគមន៍​ពី​សំណាក់​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

 
​នា​ដំណើរ​ទស្សនកិច្ច​នេះ កីឡាករ Honda បាន​ជួបពិភាក្សា​ជាមួយ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មុននឹង​ទៅកាន់​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដើម្បី​ប្រកាស​ពី​ដំណើរការ​សាលា​កីឡាបាល់ទាត់ HONDA’s SOLTILO SOCCER SCHOOL ដែល​ផ្តួចផ្តើម​ដោយ​កីឡាករ​ឆ្នើម​រូបនេះ​៕ 

Tag:
 FFC
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com