ពីនេះ ពីនោះ
ដង្ហិត អាច​យក​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​ស្រែង និង​ត្រអក​
11, Jun 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
ដង្ហិត​ជា​ចុ​ល្ល​ព្រឹក្ស តូច​មួយ​ប្រភេទ កម្ពស់​ប្រហែល ១.៥០​ម៉ែត្រ មាន​ដើមកំណើត នៅ​អាមេរិក​ខាងត្បូង គេ​ដាំ​ក្បែ​ផ្ទះ​នៅ សម្រាប់​ល្អមើល​ផង សម្រាប់​ប្រើ​ធ្វើ​ថ្នាំ​ផង​។ រដូវភ្លៀង ដង្ហិត​មាន​ផ្កា​លឿង ជា​ចង្កោម ល្អមើល​ណាស់ តែ​ពេល​ខែប្រាំង ផ្កា​ជ្រុះ​អស់ ហេតុនេះ​ខ្មែរ​យើង​តែងតែ​ធ្វើ​ប្រស្នា​មួយ​ថា «​ប្រាំង​សឹក ក​ន្តិ​ក​បួស​»​។



ស្លឹក​ដង្ហិត បុក​ម៉ត់​លាយ​ជាមួយ​ទឹក និង​កំបោរ​សម្រាប់ធ្វើ​ថ្នាំ​ព្យាបាល ជំងឺ​ស្បែក ដូចជា​ស្រែង និង​ត្រអក​។ ដើម​ដង្ហិត​ជាដើម​ពុល គោក្របី ដែល​ស៊ី​ស្លឹក អាច​ស្លាប់​បាន​។ ពេលខ្លះ​គេ​ប្រើ​ឫស​ជា​ថ្នាំ​បញ្ចុះ​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com