ជាតិ
កម្ពុជា​កំពុង​សិក្សា​លើ​គម្រោង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​-​សៀមរាប​-​ប៉ោយប៉ែត​
23, Jun 2016 , 3:36 pm        
រូបភាព
​សៀមរាប​៖ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហើប​ឲ្យ​ដឹងថា លោក​បាន​ជួប​ក្រុមហ៊ុន​មួយចំនួន ដើម្បី​ពិនិត្យ និង​សិក្សា​លើ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​មក​សៀមរាប​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ជាការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវមាន​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ទៀត ពី​ភ្នំពេញ​មក​សៀមរាប និង​សៀមរាប​ទៅ​ប៉ោយប៉ែត​។​



​ប្រសិនបើ​មាន​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ទៀត នោះ​វា​នឹង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​។ ផ្លូវ​រថភ្លើង ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ថ្មី​។​

​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​និយាយថា លោក​បានទទួល​ជួប និង​ពិភាក្សា​ជាមួយ​ក្រុម​២​ទៅ​៣​ហើយ ចំពោះ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​មក​សៀមរាប ក៏ដូចជា​គម្រោង​សង់​ផ្លូវ​រថភ្លើង​។ យ៉ាងណា​លោក​បញ្ជាក់ថា មិនទាន់មាន​ការឆ្លើយ​តប​ពី​ក្រុមហ៊ុន​ទាំំ​ង​នោះ​វិញ​ទេ​។​

​លោក ស៊ុន ចាន់ថុល បន្តថា ផ្លូវ​រថភ្លើង​ដែល​គ្រោង​សង់​នៅ​ខេត្តសៀមរាប នឹងធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ដែល​ចង់​ធ្វើដំណើរ​តាមផ្លូវ​រថភ្លើង​ល្បឿន​លឿន​៕

​សូម​ស្តាប់​សំឡេង​លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ទីរ​សាធារណការ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា នៅ​សាលាខេត្ត​សៀមរាប​ដូចតទៅ​





© រក្សាសិទ្ធិដោយ thmeythmey.com