អន្តរជាតិ
បវរកញ្ញា​អង់គ្លេស​អស់​ម្កុដ ដោយសារ​រួមភេទ​មែនទែន​ក្នុង​កម្មវិធី​ទូរទស្សន៍​
24, Jun 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
​នាង Zara Holland អាយុ ២០ ឆ្នាំ​ដែលជា​បវរកញ្ញា​របស់​អង់គ្លេស ត្រូវ​បាត់បង់​តំណែង និង​ម្កុដ​របស់​នាង​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​នាង​បានធ្វើ​ឱ​រ៉ា​ល់​សិច​នៅក្នុង​កម្មវិធី​មួយ​របស់​ទូរទស្សន៍​។​



​បវរកញ្ញា​រូបនេះ​ដែល​ត្រូវគេ​បំពាក់​ម្កុដ​ជា​រា​ជនី​សម្រស់​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ នេះ បាន​ចូលរួម​លេង​នៅក្នុង​កម្មវិធី​ជីវិត​ពិត​មួយ​ដែលមាន​ឈ្មោះថា Love Island ។ នេះ​គឺជា​កម្មវិធី​ដែល​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ស្វែងរក​ដៃគូ​ស្នេហា​របស់ខ្លួន ហើយ​ទស្សនិកជន​ជា​អ្នកបោះឆ្នោត​សម្រាប់​គូស្នេហ៍​ណា​ដែល​ពួកគេ​យល់ថា សក្តិសម​នឹង​គ្នា​។​

​នៅក្នុង​កម្មវិធី​នោះ នាង​ហ្សា​រ៉ា​បានធ្វើ​ឱ​រ៉ា​ល់​សិច​មែនទែន​ជាមួយនឹង​អ្នក​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​សង្ហា​ម្នាក់​។ សកម្មភាព​របស់​ពួកគេ​ទាំងពីរ​ត្រូវបាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​របស់​អង់គ្លេស ITV2 ។ ភ្លាមៗ​នោះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​បវរកញ្ញា​របស់​អង់គ្លេស​បានចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​ដកតំណែង​បវរកញ្ញា​របស់​នាង​ជា​ផ្លូវការ​មួយ​រំពេច​។ នាង​បាន​តវ៉ា​ថា ការដកហូត​ម្កុដ​របស់​នាង​គឺជា​រឿង​មិន​យុត្តិធម៌​ទេ​។ នាង​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ មាន​មនុស្ស​ស្រី​ច្រើនណាស់​ក្នុង​វ័យ​ស្របាល​នាង ដែល​រួមភេទ​ជាមួយ​បុរស​។ អ្វីដែល​ខុស​នោះ​គឺ​គ្រាន់តែ​សកម្មភាព​របស់​នាង ត្រូវ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​៕

​ប្រភព​៖ Ledauphine


© រក្សាសិទ្ធិដោយ thmeythmey.com