អត្ថបទពាណិជ្ជកម្ម
Kids City​រៀបចំ​​ការប្រកួត STEM លើ​កទី​បី​
27, Jun 2016 , 3:37 pm        
រូបភាព
ដោយ: ថ្មីៗ
​សាល​វិទ្យាសាស្ត្រ​របស់ ឃី​ត ស៊ី​ធី  ((Kids City) បាន​សហការ​ជាមួយ​ក្រុមហ៊ុន Prudentail  បានរៀបចំ​ការសម្ពោធ​គម្រោងការ​ប្រកួត STEM  ជា​លើ​ទី​បី​របស់ខ្លួន​កាលពី​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦​។ ការរៀបចំ​នេះ​ត្រូវបាន​ប្រព្រឹត្តិ​នៅ មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​កុមារ ឃី​ត ស៊ី​ធី  ((Kids City) ជាន់​ទី​២ ដែលមាន​ទីតាំង​ស្ថិតនៅ ១៦២A ( ក្បែរ​អគារ ៤២​ជាន់ មហាវិថី​ព្រះសីហនុ ភ្នំពេញ )​។ គម្រោង​នេះ​នឹងត្រូវ​ប្រឡង​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន ២៥ និង ឯកជន​ចំនួន ២៥ ដែលមាន​សិស្ស​៥០០០ នាក់​ដែល​បាន​ចូលរួម​។ គោលបំណង​នៃ​ការប្រឡង STEM ( វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ) គឺ​ចង់​លើ​កម្ពស់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ដោយ​ការប្រឡង​នឹងត្រូវ​ធ្វើឡើង​នៅក្នុង រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និង​កំពង់ចាម​។ ដោយ​នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​ជ្រើសរើស​សាលារៀន​កម្រិត​បឋមសិក្សា​ចំនួន ៥ សាលា​កម្រិត​អនុវិទ្យាល័យ​ចំនួន ១០ និង​កម្រិត​វិទ្យាល័យ​ចំនួន ១០​សាលា ហើយ​នៅតាម​បណ្តា​ខេត្ត​ទាំងបី​ខាងលើ​គឺ​ជ្រើស​យក​សាលា​កម្រិត​វិទ្យាល័យ ក្នុង​មួយ​ខេត្ត​មួយ​សាលា​។



​លោក ម៉េង ហៀ​ង អគ្គនាយក​មជ្ឈមណ្ឌល​កម្សាន្ត ឃី​ត ស៊ី​ធី (Kids City) បាន​មានប្រសាសន៍​ឱ្យដឹងថា​បន្ទាប់ពី​ការប្រកួត​ប្រឡង STEM លើកទីមួយ និង​លើក​ទី ពីរ កន្លងមក និង​មានការ​គាំទ្រ​ពី​ក្រសួង និង​សហការ​យ៉ាង​ជិតស្និត ពី​មន្ទីរ អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​។ ជាហេតុ​ធ្វើឱ្យ មជ្ឈមណ្ឌល​កម្សាន្ត ឃី​ត ស៊ី​ធី (Kids City) ទទួលបាន​នូវ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ គ្រឹះស្ថានសិក្សា ឯកជន និង​សាធារណៈ មក​ទស្សនៈកិច្ច​សិក្សា និង​កម្សាន្ត​នៅ​សាល​វិទ្យាសាស្ត្រ​យ៉ាងច្រើន​កុះករ​។

​ការចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា គឺជា​ចក្ខុវិស័យ របស់​មជ្ឈមណ្ឌល​កម្សាន្ត​និង​អប់រំ ឃី​ត ស៊ី​ធី (Kids City)​។ សាល​វិទ្យាសាស្ត្រ​ក៏មាន​រៀបចំ​សិក្ខាសាលា​ល្អៗ​និង​សកម្មភាព​ដ៏​សម្បូរបែប​ទៅតាម​តម្រូវការ​របស់​សិស្សានុសិស្ស​គ្រប់​វ័យ​ផងដែរ​។​



​សូម​ទំនាក់ទំនងៈ លោកស្រី ហី​ង ស្រី ជំនួយការ​ផ្នែក​សាល​វិ​ទ្យ​សាស្ត្រ​
Email:
[email protected]
Tel: ០៧៧៧៧ ៨៩ ១៨ ឬ ០៨៧ ៣៥ ១៥ ៣៥
Kids City បើក​ដំណើរការ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ០៩​ព្រឹក រហូតដល់ ម៉ោង ៨​យប់ និង​មានការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​ទស្សនៈកិច្ច​សិស្សសាលា​ជា​ក្រុម​។​
​គេហទំព័រ :
www.kidscityasia.com
( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com