ពីនេះ ពីនោះ
តើលោកខាងលិច ខាងកើត និងគំនិតសកលយល់បែបណាចំពោះ«ទស្សនគតិ»?
× នៅលោកខាងលិច មនុស្សភាគច្រើនមានសុទិដ្ឋិនិយម ព្យាយាមមើលអ្វីៗក្នុងផ្លូវល្អ ទើបហ៊ាន ស្រមើស្រមៃ មានសង្ឃឹម ប្រកបដោយ ជំនឿជឿជាក់។ មានអ្នកខ្លះក៏បរាជ័យព្រោះអ្វីៗមិនមែនសុទ្ធតែដូចបំណងដែលរំពឹងឡើយ។
ចំណែកលោកខាងកើតវិញ មនុស្សភាគច្រើន មានគំនិតទុទិដ្ឋិនិយម ព្យាយាមមើលអ្វីៗក្នុងផ្លូវអាក្រក់ ទើបគេទៅជាកំសាក ស្មុគស្មាញ ក្លាយទៅជាមនុស្សខ្ជិល ដុនដាប រហេមរហាមមិនចង់ជួយខ្លួនឯង ចាំតែសុំជំនួយពីគេ។
ប៉ុន្តែសម្រាប់ទស្សនៈ និងគំនិតសកលវិញ មនុស្សគ្រប់រូបគួរសម្លឹងមើលឲ្យបានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ នៃការពិតទាំងផ្នែកល្អ និងផ្នែកអាក្រក់ និងភាពជាកណ្ដាល។ គ្រប់ផ្នែកនីមួយៗ មានទាំងគុណនិងទោស។ អ្នកមានប្រាជ្ញាចេះសម្រិតសម្រាំង និងទទួលប្រយោជន៍ពីគ្រប់ជុងជ្រោយទាំងអស់។
ដកស្រង់ពីសៀវភៅ៖ លោកខាងលិច លោកខាងកើត លោកសកល. រក្សាសិទ្ធិដោយ៖ Mind Books, ប្រែសម្រួល និងរៀបរៀងដោយលោក គឹម ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com