កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ឈ្នះ​មេដាយមាស​២, ប្រាក់​៣, សំរឹទ្ធ​២ ពី​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ថៃ​
27, Jun 2016 , 4:47 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមិថុនា អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានឈ្នះ​មេដាយ​ចំនួន​៧​គ្រឿងក្នុង​នោះ​មាន​មាស​២​គ្រឿង​, ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​២ The 2th World Tour Soft Tennis Championship 2016  នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។



​អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានឈ្នះ​មេដាយមាស​ចំនួន​២​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ពិ​ភល​លោក​លើក​ទី​២ (The 2th World Tour Soft Tennis Championship 2016) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ មេដាយ​ទាំង​៧​គ្រឿង​ដែល​កម្ពុជា​ទទួលបាន​នេះ ដោយ​ឈ្នះ​លើ​វិ​ញ្ញា​ចំនួន​៤ គឺ​វិ​ញ្ញា​វាយ​ជា​ក្រុម​បុរស​, វាយ​ក្រុម​នារី​, វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​វាយ​ឯកត្តជន​អាយុ​ក្រោម​១៥​ឆ្នាំ​។


 
​ក្នុងនោះ​វិញ្ញាសា​វាយ​ជា​ក្រុម​បុរស​ដណ្តើមបាន​មេដាយមាស​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង ឬ​ឯ​វិញ្ញាសា​វាយ​ជា​ក្រុម​នារី​ដណ្តើមបាន​មេដាយប្រាក់​១​គ្រឿង ខណៈ​វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ​ដណ្តើមបាន​មេដាយ មាស​១​គ្រឿង​, ប្រាក់​១​គ្រឿង និង​សំ​រឺ​ទ្ធ​១​គ្រឿង ចំណែក​វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៥​ឆ្នាំ​ដណ្តើមបាន​មេដាយប្រាក់​ចំនួន​១​គ្រឿង​។ គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​១៨​នាក់​(​ស្រី​៤​នាក់​)​ឲ្យ​ចូលរួម​។

​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្និ​ស​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​បាន​បញ្ជាក់ថា  ក្នុងចំណោម​វិញ្ញាសា​ដែល​ថៃ​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នេះ​កម្ពុជា​ដណ្តើមបាន​មេដាយ​ស្ទើរ​គ្រប់​វិញ្ញាសា ពោលគឺ​លើកលែងតែ​វិញ្ញាសា​មួយ​ប៉ុណ្ណោះ​ដែល​កម្ពុជា​មិនអាច​ដណ្តើមបាន គឺ​វិញ្ញាសា​វាយ​គូ​ចំរុះ​ឈុត​ធំ​។



​លោក​អគ្គលេខាធិការ​រូប​បានចាត់ទុក​ការ​ឈ្នះ​មេដាយ​នេះ​ថា ជា​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ចាប់ពី​តាំង​បាន​បង្កើត​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​កន្លងមកនេះ​។ ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​លំដាប់​ពិភពលោក​បែបនេះ ខណៈ​កាលពី​ចូលរួម​លើកដំបូង​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​មិន​ទទួលបាន​មេដាយ​សូម្បីតែ​១​គ្រឿង​៕


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ​ជើងឯក​ពិភពលោក​នៅ​ថៃ​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com