ជាតិ
ចង់​ឲ្យ​លោកធំ​ស្ទះចរាចរណ៍​ម្តង​
28, Jun 2016 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
ចង់​ឲ្យ​លោកធំ​ស្ទះចរាចរណ៍​ម្តង! ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៦​នេះ ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​២ ចូលមកក្នុង​រាជធានី​ភ្នំពេញ សុទ្ធ​តែជាប់គាំង​ក្នុងការ​កកស្ទះ​ចរាចរណ៍​។ នៅលើ​ផ្លូវជាតិ​លេខ​មួយ​រថយន្ត​៤​ជួរ​តម្រៀប​គ្នា​ជា​ជួរ​ជាច្រើន​គីឡូម៉ែត្រ​រហូតដល់​លើ​ស្ពាន​មុនី​វង្ស​ថ្មី ។​



​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ស្ទើរតែ​ពីមុខ​សាលា​ខេត្តកណ្តាល​រហូតដល់​ស្ពាន​អាកាស​ក្បាលថ្នល់​និង​មហាវិថី​ព្រះ​នរោត្តម ក៏មាន​រថយន្ត​រាប់រយ​គ្រឿង​តម្រៀប​គ្នា​ទៅណា​មិន​រួច​ដែរ​។  ការកកស្ទះ​ដ៏​គួរ​ឲ្យ​ខឹងសម្បារ​ក៏បាន​ហៀរ​មកដល់​កំណាត់​មហា​វិថី​ព្រះមុនីវង្ស​ក្នុង​ខណ្ឌ​ចំការមន និង​ផ្លូវ​២៧១​។​

​តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​ពាន់​នាក់​ដែរ​ខក​ម៉ោង​ចូលធ្វើការ មានកូន​ខក​ម៉ោង​ចូល​សាលា យឺតយ៉ាវ​ការងារ​រកស៊ី ?

















8










Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com