ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅថ្ងៃនេះ
28, Jun 2016 , 11:08 am        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក យឹម សុវណ្ណ
រូបភាពពីហ្វេសប៊ុក លោក យឹម សុវណ្ណ
​ភ្នំពេញ​៖ ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ថ្ងៃទី​២៨ ខែមិថុនា​នេះ​។



​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិភូ​ដែល​ធ្វើដំណើរ​ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី រួមមាន លោក ប៉ុល ហំ​ម​, លោក យឹម សុវណ្ណ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក​អេង ឆៃអ៊ាង និង​លោកស្រី មូ សុខ​ហួរ​។

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស ធ្លាប់​បញ្ជាក់ថា ការ​ស្កា​ត់ទៅ​ជួប​ប្រធាន​របស់ខ្លួន​ក្នុង​កាលៈទេសៈ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​នយោបាយ​នាពេល​បច្ចុប្បន្ន​។​

​ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​ឯកឧត្តម សម រង្ស៊ី ប្រតិភូ​ទាំងនោះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ បន្ទាប់មក គណបក្សប្រឆាំង​មួយ​នេះ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​តែម្តង នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦​។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ដដែល​៕


Tag:
 CNRP
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com