ពីនេះ ពីនោះ
សិស្ស​ខ្លះ​បាន Bigo Live មិនសូវ​ខ្វល់ខ្វាយ​ការសិក្សា​
28, Jun 2016 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
​កំណាព្យ​បទ គោ​ព័ទ្ធ​ស្នឹង​



-​លេង​Bigo Live សប្បាយ​លេង​
​លេង​ដល់​វង្វេង​ភ្លេច​សិក្សា​
​សារ​ស័ព្ទ​សម្តី​មិនបានការ​
​ការ​កិច្ច​សាលា​ហាក់​មិន​ខំ​។​

-​ខំ​តែ​រក​ពេល​live​ឆ្លើយឆ្លង​
​ឆ្លងឆ្លើយ​អូន​បង​ធ្វើ​បែប​ហំ​
​ហំ​ហាន​ភ្លេចខ្លួន​ហួស​ក្រឹ​ត​ក្រម​
​ក្រម​គ្រូ​រៀបចំ​នាំ​មិន​ស្តាប់​។​

-​ស្តាប់​អី​មិន​ចូល​ក្រៅពី​live
Live ភ្លេច​ទឹកបាយ​ខ្លះ​សែន​យ៉ាប់​
​យ៉ាប់យ៉ឺន​ដល់​ថ្នាក់​គ្រូ​ស្រែកប្រាប់​
​ប្រាប់​ស្តី​មិន​ស្តាប់​ព្រោះ​ញៀន​live​។​

-live​គ្រប់កន្លែង​កែង​ថ្នល់​ផ្សារ​
​ផ្សារផ្សោ​សាលា​ក្នុង​ផ្ទះបាយ​
​បាយ​រួច​ខ្លះ​ដើរ​បង្អួត​កាយ​
​កាយកប់​មិន​ស្តាយ​ពេល​សិក្សា​៕



Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com