សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377
សុខ អាន៖ សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ពី៧ ទៅ៨ភាគរយ​នៅ​ឆ្នាំ២០១៣
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   18-04-2013, 4:34 pm) |  ដោយ : អ៊ីសា រ៉ហានី           680
រូបភាព
លោក សុខ អាន និងភរិយា នាពិធីអង្គរសង្ក្រាន្ត។ រូបថត ទីស្តីការគណៈរដ្ឋមន្ត្រី
ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ អង្គ​រស​ង្គ្រា​ន្ត នៅ​ទីក្រុង​សៀមរាប​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅនេះ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការ​ប៉ាន់ស្មាន​ពី​សេដ្ឋកិច្ចកម្ពុជា​ថា នឹងមាន​ការកើនឡើង​រង្វង់​ពី ៧ ទៅ៨ភាគរយ​នៅក្នុង​ឆ្នាំ២០១៣នេះ។

លោក​បាន​រីករាយ​ចំពោះ​ការសម្រេចបាន​របស់រ​ដ្ឋា​ភិ​បាល ដោយបាន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់។ ជាក់ស្តែង​ក្នុង​ឆ្នាំ២០១២កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច ៧,៣ភាគរយ​ធៀប​នឹង​ឆ្នាំ២០១១ ។ ចំពោះ​វិស័យ​ដែលជា​សសរ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​នោះ​រួមមាន វិស័យ​កសិកម្ម ទេសចរណ៍ សំណង់ និង​វិស័យ​កាត់ដេរ​ដែល​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។

លោក​បាន​បន្តទៀតថា ចំពោះ​វិស័យ​កសិកម្ម​ត្រូវបាន​ជំរុញ​យ៉ាងខ្លាំង ដោយ​ការកើនឡើង​នៃ​ផលិតផល​ស្រូវ​សម្រេចបាន​ជាង ៩,៣លាន​តោន ក្នុង​ឆ្នាំ​កន្លងទៅ ហើយ​នៅសល់​ជាង ៤,៧លាន​តោន បើ​គិត​ជា​អង្ករ​មាន​ចំនួន​ជាង៣លាន​តោន សម្រាប់​ការនាំចេញ។

ចំនែក​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ក៏ត្រូវ​បាន​លោក សុខ អាន​លើកឡើង​ផងដែរ ដែល​ក្នុងនោះ​ក្នុង​ឆ្នាំ២០១២ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ជិត៤លាន​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១១ មានការ​កើនឡើង២៤ភាគរយ ហើយ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំ១៩៩៣វិញ គឺមាន​ការ​ហក់​ឡើង​យ៉ាងខ្លាំង ព្រោះ​ភ្ញៀវទេសចរ​អន្តរជាតិ​នៅពេលនោះ​មាន​ប្រមាណ ១២ម៉ឺន​នាក់​ប៉ុណ្ណោះ។
ចំពោះ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​វិញ មកដល់ពេលនេះ​មាន​ពលករ​ប្រមាណ ៤៩ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​នៅតាម​បណ្តា​រោងចក្រ​នានា ក្នុងប្រទេស​កម្ពុជា ដើម្បី​ផលិត​ទំនិញ​សម្រាប់​នាំចេញ៕


   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានចម្រុះ
  ​ចិន​៖ រដ្ឋធានី ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ថ្ងៃ​ធម្មតា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃ ១០ កុម្ភៈ ឆ្នាំ​២០១៦​នេះ​។ ពលរដ្ឋ សិស្ស និស្សិត​ចិន​ភាគច្រើន ដែល​ចំណាកស្រុក​មក​ធ្វើការ​នៅ​ទីក្រុង​ប៉េកាំង បាន​តម្រង់​ជួរ​ជាមួយ​សម្ពាយ​អីវ៉ាន់​ឡើង​ជិះ​រថភ្លើង និង​រថយន្ត​វិលត្រឡប់​ទៅ​ស្រុកកំណើត​ជួបជុំ​បងប្អូន​ពួកគេ នៅតាម​បណ្តា​ខេត្ត​វិញ​។​
1 hrs - 115
ព័ត៌មានរូបភាព
​ទារក​ចិន​ម្នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Zhejiang ប្រកាសថា​ស្លាប់​។ បន្ទាប់មក គេ​បាន​យក​ទារក​នោះ​ដាក់​ក្នុង​សាល​តម្កល់សព​ដែលមាន​សីត​ណ្ហ​ភាព​ក្រោម​១២​អង្សារ​សេ ប៉ុន្តែ​១៥​ម៉ោង​ក្រោយមក គេ​បានឃើញ​ក្មេង​នោះ​កម្រើក​ដៃជើង និង​ប្រឹង​ស្រែក ខណៈ​គ្រូពេទ្យ និង​ឪពុក បម្រុង​យក​រូបគេ​ទៅ​បញ្ចុះ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទូរទស្សន៍ Channel Six របស់​ខេត្ត Zhejiang​។​
1 hrs - 183
លោក ឃុ​ត សុខឿន  នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ នូវ​ទំនាក់ទំនង​របស់​​បទ​ចម្រៀង​ជប៉ុន​មួយ​បទ​​ដែលមាន​ចំណងជើង​ថា "Lemon- zukiyo-no Sanpo-michi និង ទៅនឹង​បទ​ចម្រៀង​ខ្មែរ​ដែលមាន​​ចំណងជើង​ថា "​ឱ ព្រះ​ចន្ទ្រា​អើយ​" ។​
2 hrs - 181
  ​និយាយ​ពី​សេដ្ឋកិច្ច គឺ​គេ​មិន​និយាយ​ត្រឹមតែ​លុយ អត្រា​ការប្រាក់ អតិផរណា និង​ភាព​គ្មាន​ការងារ​ធ្វើ​ប៉ុណ្ណឹង​នោះទេ​។ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺ​សិក្សា​ស៊ីជម្រៅ​ទៅលើ​ការប្រើប្រាស់​ធនធាន​កម្រ​ឲ្យ​មាន​ប្រសិទ្ធិភាព ដែល​ការសិក្សា​នេះ​ជា​លក្ខណ​បែប​សង្គម និង​វិភាគ​សេដ្ឋកិច្ច​ជា​លក្ខណ​បែប​វិទ្យាសាស្ត្រ​។ សិស្ស​និស្សិត ដែល​ចង់​សិក្សា​ជំនាញ​សេដ្ឋកិច្ច​ឲ្យ​ពូកែ ត្រូវ​ស្វែងយល់​អ្វីខ្លះ​ពី​ជំនាញ​មួយ​នេះ​?
3 hrs - 360
ជំនាញ
បើ​អ្នក​ចង់​ឆាប់​ជា ពី​ជំងឺ​ផ្តាសាយ អ្នក​អាចអនុវត្ត តាម​វិធី​ខាងក្រោម​នេះ ៖
3 hrs - 1735
prev12345...2324next
ព័ត៌មានវីដេអូ
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​
3 week - 4452
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​
3 week - 2154
ចំនួនអ្នកចូលទស្សនា
​​​​​​​​​​
  ថ្ងៃនេះ 218,185 
  ចូលអានអត្ថបទថ្ងៃនេះ 251,710 
  ពីម្សិលមិញ 270,623 
  ចូលអានអត្ថបទម្សិលមិញ 384,451 
  ខែមុន 6,836,168 
  សរុបក្នុងឆ្នាំ២០១៥ 9,744,807 
ថ្មីៗចាប់ផ្តើមដំណើរការ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១២