ព័ត៍មានសុខភាព
សុខភាព៖ វិធីព្យាបាលក្រពះ ដ៏មានប្រសិទ្ធភាព
× ជំងឺក្រពះ ជាជំងឺដែលមនុស្សភាគច្រើន ប្រឈមមុខសព្វថ្ងៃនេះ ហើយវាធ្វើឲ្យអ្នកឈឺចាប់បំផុត នៅពេលដែលវាធ្វើទុក្ខម្តង។ វាធ្វើឲ្យអ្នកឈឺពោះ ឬមានអាការ:ផ្សេង។ ប៉ុន្តែ ពេលនេះ អ្នកអាចយកដំឡូងបារាំងមកព្យាបាលបាន។ តើអ្នកអាចយកវា មកព្យាបាលតាមរបៀបណាបាននោះ?
1. ទឹកឃ្មុំ ដំឡូងបារាំង
• គ្រឿងផ្សំ ៖ ទឹកឃ្មុំ និងដំឡូងបារាំង ១ គីឡូ។
• របៀបធ្វើ ៖ ដំបូង យកដំឡូងបារាំងលាងឲ្យស្អាត ហើយយកវាទៅកិនឲ្យម៉ត់។ បន្ទាប់មក យកស្បៃម៉ុងមកដាក់ដំឡូងបារាំងដែលកិនហើយចូល ហើយច្របាច់យកតែទឹកវា។
បន្ទាប់មកទៀត យកវាទៅដាំឲ្យពុះ ហើយបន្ថយភ្លើងតិចៗ ដាំវាដល់រាងស្អិត ទើបចាក់ទឹកឃ្មុំចូលទៅ។ ទីបញ្ចប់ ដាំដល់វាមានរាងដូចក្រែមជាការស្រេច។
• របៀបបរិភោគ ៖ ពិសារនៅពោះទទេ មួយថ្ងៃពីរដង មួយដងមួយស្លាបព្រា។
ដូចនេះ អ្នកអាចសាកល្បងព្យាបាលតាមវិធីនេះបាន ប៉ុន្តែ បើនៅតែមិនជាសះស្បើយ ឬមានអាការៈខុសប្រក្រតី អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com