ជាតិ
វីដេអូ
«​អណ្ដើក​ហ្លួង​» សត្វ​ល្មូ​ន​តំណាង​កម្ពុជា ដែល​ជិត​ផុត​ពូជ​
18, Oct 2018 , 8:46 am        
រូបភាព
​អណ្ដើក​ហ្លួង ឬ អណ្ដើក​សរសៃ (Royal Turtle) ជា​អណ្ដើក​មួយ​ប្រភេទ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​នៅលើ​សាកលលោក​។ អណ្ដើក​ហ្លួង មាន​វត្តមាន​នៅតែ​ក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ ហើយ​ចំនួន​របស់​ពួកវា​នៅលើ​សាកលលោក​មាន​តិចជាង ៥០០​ក្បាល​ប៉ុណ្ណោះ ក្នុងនោះ ប្រទេស​កម្ពុជា​អាចមាន​ចំនួន​ប្រមាណ​ជាង ២០០​ក្បាល​។​



​មូលហេតុ​នៃ​ការដាក់​ឈ្មោះថា អណ្ដើក​ហ្លួង ពីព្រោះ​កាលពី​សម័យមុន មានតែ​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ ដែល​អាច​សោយ​ពង​របស់​វា​បាន​។ នៅ​កម្ពុជា អណ្ដើក​ហ្លួង​មានតែ​ក្នុង​តំបន់​ព្រែក​ស្រែអំបិល​តែមួយគត់ ដែលជា​ទីជម្រក​ធម្មជាតិ​របស់​វា​។​

​អណ្ដើក​ហ្លួង ឬ អណ្ដើក​សរសៃ ត្រូវបាន​ដាក់បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ប្រទេស​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​នស​/​រកត​/០៣០៥/១៤៩/ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ ។

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ដូចតទៅ​៖




Tag:
 ​អណ្ដើក​ហ្លួង​
  អណ្ដើក​សរសៃ​
  Royal Turtle
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com