ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលដ្ឋានគ្រឹះ​នៃ​ការថែរក្សា​ស្បែក​
22, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្បែក​របស់​មនុស្ស​យើង​គឺជា​សរីរាង្គ​ដែល​អាច​ឆ្លុះបញ្ចាំង​អំពី​សុខភាព​បាន​។ ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​បានល្អ អ្នក​ត្រូវតែមាន​ទម្លាប់​ផ្តល់​សុខភាព​ផងដែរ​។



​ត្រូវមាន​ភាព​ស្អាតបាត​
​ចូរ​លាង​សម្អាត​មុខ​ពីរដង​ក្នុង​មួយថ្ងៃ ដោយ​លើកទីមួយ​នៅពេល​ព្រឹក និង​ម្តងទៀត​នៅ​ពេលយប់​មុនពេល​ចូល​គេង​។ ក្រោយពី​លាង​សម្អាត​ស្បែ​ករួច ចូរ​លាប​ជាមួយនឹង​ធូ​ណឺ និង​ក្រែ​ម​ផ្តល់​សំណើម​។ ធូ​ណឺ​ជួយ​កំចាត់​ភាព​ជ្រីវជ្រួញ ប្រេង ភាព​គគ្រិច និង​គ្រឿង​តែង​មុខ​។ ចូរ​ស្វែងរក​ផលិតផល​ក្រែ​ម​ផ្តល់​សំណើម​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នកផង អាចជា​ក្រែ​ម​ធ្វើ​ឲ្យ​ស្ងួត ធម្មតា ឬ​មាន​ប្រេង​។

​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​

​រយៈពេល​យូរ​ទៅៗ ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ពី​ពន្លឺព្រះអាទិត្យ អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​កាន់តែច្រើន​ទៅលើ​ស្បែ​កបាន​ដូចជា​៖
•    កន្ទួលៗ​ដោយសារ​ភាព​ចាស់​របស់​ស្បែក​
•    លូតលាស់​ដុំ​សាច់​ស្លូត​
•    ការ​ប្រែ​ពណ៌​របស់​ស្បែក​
•    ការលូតលាស់​ដុំ​សាច់​ដែល​ត្រៀម​មហារីក ឬ​មហារីក​
•    មហារីក​ស្បែក​
•    ស្បែក​ជ្រីវជ្រួញ​

​ជំងឺមហារីក​ស្បែក​ភាគច្រើន​កើតចេញពី​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ ចូរ​កាត់បន្ថយ​ការចេញ​ទៅខាង​ក្រៅ ជាពិសេស​នៅ​ចន្លោះ​ម៉ោង ១០​ព្រឹក និង​ម៉ោង​២​រសៀល​។ ចូរ​លាប​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​ជានិច្ច​ដែលមាន SPF ចាប់ពី ៣០​ឡើងទៅ​។ ចូរ​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​អាច​គ្រប​ស្បែ​កបាន​ជិតៗ​ផង​។

​ជួប​អ្នកជំនាញ​
​គ្មាន​នរណាម្នាក់​មាន​ស្បែក​ល្អ​បំផុត​នោះទេ​។ ស្បែក​អ្នក​អាច​នឹង​ស្ងួត ឬ​មាន​ជាតិ​ប្រេង​ច្រើន​។ ឬ​អ្នក​អាច​នឹង​កើត​កន្ទួល​រមាស់ និង​មុន​ផងដែរ​។ ចូរ​និយាយ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​មិន​ខ្វល់​ថា​ត្រូវ​ការចាក់​ថ្នាំស្ពឹក​ឬ​អត់​ឡើយ​បើសិនជា​អ្នកមាន​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​។

​ចូរ​ពិនិត្យ​ខ្លួនឯង​
​ចូរ​យកចិត្តទុកដាក់​ទៅលើ​គ្រប់កន្លែង​ទាំង​អស់នៃ​ស្បែក​របស់​អ្នក ដូច្នេះ​អ្នកនឹង​សម្គាល់​ដឹង​នូវ​ការប្រែប្រួល​ទាំងឡាយ​ទៅលើ​ប្រ​ជ្រុ​ញ ឬ​ស្នាម​នានា​ដែល​អាច​បញ្ជាក់ថា​ជា​ជំងឺមហារីក​ស្បែ​កបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com