ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
តើជនជាតិបារាំងជាអ្នកនាំពូជ«ក្រូចពោធិ៍សាត់»មកដាំនៅក្នុងខេត្ត ពោធិ៍សាត់ មែនឬទេ?
× ខេត្តពោធិ៍សាត់៖ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ពោល គឺកម្ពុជា កាលនោះ ស្ថិតនៅក្រោមអាណាព្យាបាលបារាំងរយៈពេល៩០ឆ្នាំ។ ដោយសារតែប្រវត្តិទំនាក់ទំនងជាមួយប្រទេសបារាំងដ៏យូរលង់នេះហើយ ទើបមានមតិខ្លះ លើកឡើងថា ក្រូចពោធិ៍សាត់ ដែលដាំនៅក្នុងខេត្តពោធិ៍សាត់រហូតមកដល់ពេលបច្ចុប្បន្ននេះ តាមពិត ត្រូវបាននាំយកមកដាំដោយជនជាតិបារាំងកាលពីជំនាន់នោះ។
ពូជក្រូចទាំងនោះ ត្រូវបានគេជឿថា បាននាំយកមកពីទ្វីបអាហ្វ្រិកដោយជនជាតិបារាំង។ ពេលនាំចូលមកភ្លាម ពូជក្រូចនោះ មិនទាន់មានឈ្មោះទេ។ ប៉ុន្តែ នៅពេលដែលក្រូចទាំងនោះ ត្រូវបានគេដាំនៅក្នុងខេត្តពោធិ៍សាត់ ពលរដ្ឋ ឬមន្ត្រីខ្មែរ ឬមន្ត្រីបារាំងនាជំនាន់នោះ នៅក្នុងខេត្តពោធិ៍សាត់ ក៏សន្មត់ដាក់ឈ្មោះថា ក្រូចពោធិ៍សាត់តែម្តងទៅ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់ការសាកសួររវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក សំ ឃីម ប្រធានមន្ទីទេសចរណ៍ខេត្តពោធិ៍សាត់ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com