ជាតិ
សូមប្រុងប្រយ័ត្ន! ទឹកបាក់ទំនប់ពីឡាវ ហូរលិចតំបន់មួយចំនួននៅខេត្តស្ទឹង​ត្រែង​ហើយ!
25, Jul 2018 , 7:43 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក
រូបភាពពីក្រសួងធនធានទឹក
ដោយ: ថ្មីៗ
មកដល់​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ តំបន់មួយចំនួន​នៅ​ព្រំដែនកម្ពុជា-ឡាវ បាន​លិចលង់ ដោយសារ​ទឹកជំនន់​ដែល​ហូរ​ចេញពី​ការបាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ។



បើតាមក្រសួងធនធានទឹក និងឧតុនិយម ​តំបន់​មួយចំនួន​នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ត្រូវជន់លិច ខណៈ ទឹកទន្លេ​សេកុង កបាន​ហក់​ឡើងដល់​កម្ពស់ ១១,៣០ ម (​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១១,៥០ ម​) ។ អាជ្ញាធរខេត្ត បាន និង​កំពុង​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ៕



Tag:
 ទឹកជំនន់
  បាក់ទំនប់ឡាវ
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com