ជាតិ
បោះឆ្នោត
នយោបាយជាតិ
ផ្លូវខូច រថយន្តពិបាកបើក មន្ត្រីបោះឆ្នោតមណ្ឌលគិរី ប្រើដំរីដឹកសម្ភារ ប្រភពរូបថត៖ គ.ជ.ប
× មណ្ឌលគិរី៖ មន្ត្រីការិយាល័យបោះឆ្នោតលេខ ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវដឹកជញ្ជូនសម្ភារបោះឆ្នោតតាម ដំរី ទើបអាចទៅដល់។ ការប្រើប្រាស់ដំរីទៅកាន់ការិយាល័យនេះ មិនមែនជាលើកទី១ឡើយ តែរាល់ការបោះឆ្នោតតែងតែត្រូវធ្វើបែបនេះ ព្រោះស្ថានភាពផ្លូវមានការលំបាក។
ដើម្បីទៅដល់ការិយាល័យលេខ០០៨៣ ដែលមានអ្នកបោះឆ្នោតចំនួន ១៣៣នាក់ ត្រូវឆ្លងកាត់អូរមួយមានឈ្មោះថា «ប្លាយ» ដែលមិនអំណោយផលដល់រថយន្តអាចឆ្លងកាត់បាននោះទេ គឺមានតែប្រើដំរីប៉ុណ្ណោះទើបអាចទៅដល់។
យ៉ាងណាមិញ បើទោះជាស្ថានភាពផ្លូវលំបាកយ៉ាងណាក្ដី ក្នុងនាមជាអ្នកបម្រើការបោះឆ្នោត គ.ជ.ប. នៅតែព្យាយាមធ្វើយ៉ាងណាឲ្យសម្ភារបោះឆ្នោតអាចទៅដល់គោលដៅឲ្យសុវត្ថិភាព។ នេះបើតាមការសេចក្ដីជូនព័ត៌មានរបស់ គ.ជ.ប. ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែកក្កដា៕
Tag:
នយោបាយ
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com