ជាតិ
ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង មានកម្ពស់ទឹក១០,១១ម៉ែត្រ ដែលជិតនឹងប្រកាសឲ្យប្រយ័ត្ន រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករពីកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់ពីកម្ពស់ទឹកនៅស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង មានកម្ពស់១០,១១ម៉ែត្រ ដែលជិតដល់ការប្រកាសឲ្យប្រុងប្រយ័ត្នក្នុងកម្ពស់១០,៧០ម៉ែត្រ។
ដោយឡែក ស្ថានីយជលសាស្ត្រផ្សេងៗ នៅមានកម្ពស់ទឹកឆ្ងាយពីកម្រិតឲ្យប្រុងប្រយ័ត្ន រួមមានស្ថានីយទន្លេមេគង្គ-ក្រចេះ មានកម្ពស់ទឹក២០,៤៨ម៉ែត្រ ដែលកម្រិតឲ្យប្រុងប្រយ័ត្នក្នុងកម្ពស់២២ម៉ែត្រ។ ស្ថានីយទន្លេមេគង្គ-កំពង់ចាម មានកម្ពស់ទឹក១៣,៧០ម៉ែត្រ កម្រិតឲ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ។
ស្ថានីយបាសាក់-ចតុមុខ មានកម្ពស់ទឹក៨,១៥ម៉ែត្រ កម្រិតឲ្យប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ។ ស្ថានីយមេគង្គ-អ្នកលឿងមានកម្ពស់ទឹក៥,៨២ម៉ែត្រ កម្រិតប្រុងប្រយ័ត្នក្នុងកម្ពស់៧,៥០ម៉ែត្រ។ ស្ថានីយបាសាក់-កោះខែ មានកម្ពស់ទឹក៦,៩៧ម៉ែត្រ កម្រិតឲ្យប្រុងប្រយ័ត្នក្នុងកម្ពស់៧,៤០ម៉ែត្រ។ ស្ថានីយទន្លេសាប -ព្រែកក្តាម មានកម្ពស់ទឹក៦,៦១ម៉ែត្រ កម្រិតឲ្យប្រុងប្រយ័ត្ននៅក្នុងកម្ពស់៩,៥០ម៉ែត្រ និងបឹងទន្លេសាប-កំពង់លួង មានកម្ពស់ទឹក៣,៩៣ម៉ែត្រ។
សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រនីមួយៗ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើយោងតាមព្រឹត្តិបត្រព័ត៌មាន និងការព្យាករពីកម្ពស់ទឹកប្រចាំថ្ងៃរបស់ក្រសួងធនធានទឹក និងឧតុនិយម៕
© រក្សាសិទ្ធិដោយ thmeythmey.com